កម្ពុជា​បាន​នាំចេញ​អង្ករ​ដោយ​ក្រុមហ៊ុន​ចំនួន​៨៤ ក្នុង​ឆ្នាំ​២០១៧

10-01-2018 3:25 pm 632

​ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​អង្ករ តាមរយៈ​ក្រុមហ៊ុន​ចំនួន​៨៤ ក្នុងនោះ ក្រុមហ៊ុន​ដែល​មាន​បរិមាណ​អង្ករ​នាំចេញ​នាំមុខ​គេ​គឺ ទី​១ ក្រុមហ៊ុន Cristal Rice ចំនួន ៧១.៥៨១ តោន ទី​២ ក្រុមហ៊ុន Baitang Kampuchea ចំនួន ៦២.៣១៩ តោន ទី​៣ ក្រុមហ៊ុន City Rice ចំនួន ៥១.៩៥៤ តោន ទី​៤ ក្រុមហ៊ុន Apsara Rice ចំនួន ៥០.០០២ តោន និង​ទី​៥ ក្រុមហ៊ុន Khmer Food Group ចំនួន ៤៣.០២៦ តោន ។​

​ដោយឡែក​បើ​និយាយ​ពី​បរិមាណ​អង្ករ​នាំចេញ​សរុប​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ៦៣៥.៦៧៩ តោន ដែល​បរិមាណ​នេះ មាន​កំណើន​ប្រមាណ ១៧,៣០% បើ​ធៀប​នឹង​បរិមាណ​នាំ​ចេញ​នៅ​ក្នុង​ឆ្នាំ​២០១៦ ។​

​នេះ​បើ​តាម​របាយការណ៍ នាំចេញ​អង្ករ​ប្រចាំឆ្នាំ​២០១៧ របស់​ក្រសួង​កសិកម្ម ចុះ​ថ្ងៃ​ទី​០៩ ខែ​មករា ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

 ពាក្យគន្លឹះ  ក្រសួងកសិកម្មអង្ករ

ព័ត៌មានផ្សេងទៀត