បន្តឃុំខ្លួន​ លោក​គឹម សុខ​​ដដែល ​រឿង​ចោទ​​លោក​ហ៊ុន សែន​​សម្លាប់​​លោក​កែម ឡី​​

10-01-2018 12:42 pm 1174

​ក្រោយ​បញ្ចប់​សវនាការ ពេញ​មួយ​ព្រឹក​ថ្ងៃទី​១០ មករា នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោកស្រី គិម សត្ថា​វី បានសម្រេច​ឲ្យ​បន្ត​ឃុំខ្លួន​លោក​គឹម សុខ ក្នុង​ពន្ធនាគារ​ដដែល ដែល​លោក​បាន​ប្តឹង​សុំ​នៅក្រៅ​ឃុំ​ជា​លើក​ទី​២​។​

គួរ​បញ្ជាក់ថា លោក​គឹម សុខ ធ្លាប់​ត្រូវបាន​សាលាដំបូង រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ សម្រេច​ដូចគ្នា ឲ្យ​ជាប់ពន្ធនាគា​រគារ ចំនួន​១៨​ខែ ពិន័យ​ជា​ប្រាក់ ចំនួន​៨​លាន​រៀល និង​សង​សំណង​ជំងឺ​ចិត្ត ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ជាដើម​បណ្ដឹងរដ្ឋប្បវេណី ចំនួន​៨០០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​” ។​

​ក្រៅពី​បណ្តឹង​ខាងលើ លោក​គឹម សុខ នៅជាប់​បណ្តឹង​មួយទៀត ដែល​ប្តឹង​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដូចគ្នា ពាក់ព័ន្ធ​ការដែល​លោក​គឹម សុខ បាន​ចោទប្រកាន់ថា រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ​៕


 ពាក្យគន្លឹះ  លោកគឹមសុខ

ព័ត៌មានផ្សេងទៀត