តុលាការ​​បង្គាប់​ឲ្យ​​នាំខ្លួន​​លោក​គឹម សុខ​ ចូល​សវនាការ​ថ្ងៃទី​១០ មករា​​

09-01-2018 3:24 pm 1095

​ថ្ងៃទី​១០ មករា តុលាការ​កំពូល​នឹង​បើកសវនាការ​ជំនុំជម្រះ​រឿងក្តី​របស់លោក​គឹម សុខ ដែល​បាន​ប្តឹង​ជំទាស់ ទៅនឹង​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចោទ គណបក្ស​ប្រជាជន​កម្ពុជា​ថា​សម្លាប់​លោក​កែម ឡី​។​នេះបើ​យោងតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន កាលពី​ចុង​ខែធ្នូ ឆ្នាំ​២០១៧​។​

សូមបញ្ជាក់ថា លោក​គឹម សុខ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេច​ដូចគ្នា​គឺ​ឱ្យ​ជាប់ពន្ធនាគារ គារ​ចំនួន​១៨​ខែ ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល និង​សង​សំណង​ជំងឺ​ចិត្ត​ដល់ លោក​ហ៊ុន សែន ជាដើម​បណ្ដឹងរដ្ឋប្បវេណី ចំនួន​៨០០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​» តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ។​

​ប៉ុន្តែ​លោក គឹម សុខ នៅជាប់​បណ្តឹង​មួយទៀត ដែល​ប្តឹង​ដោយ​លោក​ហ៊ុន សែន​ដូចគ្នា គឺពាក់ព័ន្ធ​ការ​ចោទប្រកាន់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ​៕

 ពាក្យគន្លឹះ  លោកគឹមសុខ

ព័ត៌មានផ្សេងទៀត