វិធី​កម្ចាត់​ខ្លាញ់ Cellulite

05-01-2018 4:18 pm 1815

​ខ្លាញ់​រឹង (Cellulite) ជា​ខ្លាញ់​ដែល​កើតឡើង​ពេល​កោសិកា​ខ្លាញ់ ត្រូវ​ស្ទះ​នៅក្រោម​ស្បែក ហើយ​វា​នឹង​ប្រែជា​អាក្រក់​យ៉ាង​សន្សឹមៗ ទៅតាម​ពេលវេលា​និង​វ័យ​។ ប្រភេទ​ខ្លាញ់​នេះ ពិបាក​កម្ចាត់​បំផុត ហេតុនេះ ទើប​ការប្រឹងប្រែង​គ្រប់​វិធី ដើម្បី​បញ្ចុះទម្ងន់​តែងតែ​មិនសូវ​នាំមក​នូវ​លទ្ធផល​ល្អ​។ យ៉ាងណា មាន​វិធី​ដោះស្រាយ​បញ្ហា​នេះ បាន​តាមបែប​ធម្មជាតិ ដោយ​ប្រើប្រាស់​ប្រេង​ខាងក្រោម !

​ប្រេង​ផ្កា Rosemary​និង​ប្រេង  Juniper ៖ ជា​ប្រេង​ធម្មជាតិ​ល្អ​បំផុត ក្នុងការ​កម្ចាត់​ខ្លាញ់​រឹង​( Cellulite )​។ ដំបូង​អ្នកយក​ប្រេង​ផ្កា Rosemary៣០​ដំណ​ក់ ប្រេង Juniper៣០​ដំណ​ក់ និង​ប្រេង jojoba ១០០​មី​លី​លីត្រ លាយ​បញ្ចូល​គ្នា​។ បន្ទាប់មក យក​វា​លាប​លើ​បរិវេណ ដែល​រង​ផលប៉ះពាល់ ដោយ​ខ្លាញ់ cellulite​រៀង​រា​ល់​ថ្ងៃ​។​

​ប្រេង​គ្រាប់​ផ្កា​កុលាប ៖ ប្រេង​គ្រាប់​ផ្កា​កុលាប​ល្អឥតខ្ចោះ សម្រាប់​ការ​រឹតបន្តឹង​ស្បែក និង​ធ្វើឲ្យ​ស្បែក​រលោង​។ ដូច្នេះ ក្រោយពេល​លាង​សម្អាត​ស្បែក អាច​យក​ប្រេង​គ្រាប់​ផ្កា​កុលាប ម៉ាស្សា​លើ​បរិវេណ​មាន​បញ្ហា ដើម្បី​កម្ចាត់ cellulite៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត