Eden Hazard​ សរសើរ ​Messi ​ថា​ល្អ​ជាង​ Ronaldo​

28-12-2017 5:24 pm 1379

​តារាបាល់ទាត់​ក្លិប​តោ​ខៀវ Chelsea កីឡាករ Eden Hazard លើកសរសើរ Lionel Messi ថា​ជា​កីឡាករ​ល្អ​បំផុត​នៅលើ​លោក ហើយ​ល្អ​ជាង Cristiano Ronaldo ទៅទៀត​។

​ថ្លែង​ទៅកាន់ Chelsea TV Hazard បាន​និយាយថា​៖ “​ជាការ​ពិតណាស់​នៅពេលដែល​អ្នក​កំពុង​លេង​បាល់ទាត់​អ្នក​ចង់​លេងឲ្យ​បានល្អ​បំផុត​។ ក្រុម​ដែល​ល្អ​បំផុត​, កីឡាករ​ល្អ​បំផុត​នៅលើ​ពិភពលោក​។ Messi គឺជា​កីឡាករ​ល្អ​បំផុត​នៅលើ​ពិភពលោក​”​។​

​ការសរសើរ​របស់​ខ្សែប្រយុទ្ធ​រូបនេះ ទៅកាន់​កីឡាករ Messi មុន​ពេលដែល Chelsea នឹងត្រូវ​ឡើង​តតាំង​ជាមួយ Barcelona នៅក្នុង​ក្របខណ្ឌ Champions League វគ្គ ១៦​ក្រុម​ចុងក្រោយ នៅ​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​គួរ​បញ្ជាក់ថា ក្នុង La Liga ឆ្នាំ​២០១៧​នេះ ខ្សែ​ប្រយុទ្ធ Lionel Messi ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើនជាងគេ ដោយ​ស៊ុត​បញ្ជូលទី​បាន​ចំនួន ៥៤​គ្រាប់ ឈរ​លេខ​១​។ ចំណែក​ម្ចាស់​ពាន Ballon D'or ឆ្នាំ​២០១៧ Cristiano Ronaldo វិញ រកបាន​តិចជាង Messi មួយ​គ្រាប់ ឈរ​លេខ​២៕

ប្រភព៖ thesun

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត