វិធី​៣​យ៉ាង ដើម្បី​ព្យាបាល​ក្រចកដៃ​ប្រេះ​

28-12-2017 3:20 pm 4487

​ក្រចកដៃ​ប្រេះ បានធ្វើឲ្យ​បាត់បង់​សម្រស់​មួយផ្នែក​របស់អ្នក​។ មាន​មូលហេតុ​ជាច្រើន​បណ្តាលឲ្យ​ក្រចក ប្រែ​ទៅជា​ខ្សោយ​ងាយ​ប្រេះ រហែក​។ នៅក្នុង​នោះ​មានដូចជា របប​អាហារ​មិនល្អ ការសម្អាត​សម្លៀកបំពាក់ និង​សម្ភារ​ផ្ទះបាយ​ជាដើម សុទ្ធតែ​អាច​បណ្តាលឲ្យ​ក្រច​ករបស់​អ្នកងាយ​ខូចខាត​។ មាន​ស្ត្រី​ជាច្រើន​ជួបប្រទះ​បញ្ហា​ក្រ​ច​កខូច​បែបនេះ និង​កំពុង​ស្វែងរក​វិធី ដើម្បី​ព្យាបាល​។ បើ​ដូច្នេះ អាចអនុវត្ត​វិធី​ព្យាបាល​ខាងក្រោម នឹង​ជួយ​ឲ្យ​ក្រច​ករបស់​អ្នក ស្រស់ស្អាត​ឡើងវិញ និង​ជួយ​ឲ្យ​ស្បែក​ដៃ ទន់ល្មើយ​ផងដែរ​។​

​កាត់​តម្រឹម​ក្រចក ៖ បើ​ចង់​ព្យាបាល​ក្រចក​ដែល​ប្រេះ គួរ​កាត់​តម្រឹម​វា​ឲ្យបាន​ទៀងទាត់ ព្រោះ​កាលណា​ទុក​ក្រចក​ឲ្យ​វែង វា​នឹង​ងាយ​ប្រេះ ពុកផុយ និង​បាក់​ឬ​រហែក​។​

​កាត់បន្ថយ​ការ​លាបថ្នាំ​ក្រចក ៖ ក្រចក​របស់​អ្នក​ក៏​ត្រូវការ​សម្រាក​ដែរ ដូច្នេះ​អនុញ្ញាតិឲ្យ​វា​បានសម្រាក តាមរយៈ​ការ កាត់បន្ថយ​លាបថ្នាំ​ក្រចក ដើម្បី​ព្យាបាល​ក្រចក​ប្រេះ​។ ម្យ៉ាង ការ​កា​ត់ប​ន្ថ​យប្រើប្រាស់​ថ្នាំ​ក្រចក នឹង​បញ្ចៀស​ពី​ការ​ជ្រាបចូល​នៃ​សារ​ធាតុគីមី ដែលមាន​នៅក្នុង​ទឹក​ថ្នាំ​ក្រចក​ផងដែរ​។​

​រក្សា​ក្រចក​ឲ្យមាន​សំណើម ៖ សំណើម​មាន​សារសំខាន់​ណាស់ ទាំង​នៅក្នុង​ការថែរក្សា​ស្បែក និង​សម្រស់​។ សម្រាប់​ក្រចក​ក៏​ដូចគ្នា បើ​អ្នក​ចង់ឲ្យ​វាមាន​សុខភាព​ល្អ មិន​ប្រេះ រហែក គួរប្រើ​ប្រេង​លាប ជាពិសេស​លាប​ត្រង់​បរិវេណ​សាច់​គល់​ក្រចក​រៀងរាល់​យប់ និង​ពាក់​ស្រោមដៃ​ទន់ៗ​។ ការធ្វើ​បែបនេះ មិន​ត្រឹមតែ​ជួយ​ព្យាបាល​ក្រចក​របស់​អ្នក​ពី​ការ​ប្រេះ និងរ​ហែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ​ឲ្យ​ស្បែក​ដៃ​របស់​អ្នក​ទន់ល្មើយ​ផងដែរ​៕

 ពាក្យគន្លឹះ  សម្រស់​ ក្រចក

ព័ត៌មានផ្សេងទៀត