ឆ្នាំ​២០១៧​វិស័យ​សំណង់​ទូទាំង​ប្រទេស​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​៥​ពាន់​លាន​ដុល្លារ​

28-12-2017 11:42 am 1476

​ទិន្នន័យ​សំណង់​ទូទាំង​ប្រទេស​មាន​ចំនួន​សរុប ៣.០៥២ គម្រោង មាន​ផ្ទៃក្រឡា ១០.៧៤៦.២១៩ ម៉ែត្រ​ការេ ដែល​មាន​តម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ប្រមាណ ៦.៤២៨.៧៩៤.១៧៩ ដុល្លារ​អាមេរិក ។  បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦ មាន​ចំនួន ២.៤០៥ គម្រោង មាន​ផ្ទៃក្រឡា​សាងសង់​សរុប​ចំនួន ១១.៤៤៤.៧៣៦ ម៉ែត្រ​ការេ ដែល​មាន​តម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ប្រមាណ ៥.២៥៦.១២០.៧០៤ ដុល្លារ​អាមេរិក កើនឡើង​ចំនួន ២២,៣១% ដែល​ក្នុងនោះ ៖ 

១. ដែន​សមត្ថកិច្ច​ក្រសួង មាន​ចំនួន ២៣៦ គម្រោង មាន​ផ្ទៃក្រឡា​សរុប​ចំនួន ៨.៣២៥.៨៤២ ម៉ែត្រ​ការេ ដែល​មាន​តម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ប្រមាណ ៥.៨៩៣.៤៩៨.៥២០ ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦ មាន​ចំនួន ៣៤៤ គម្រោង ផ្ទៃក្រឡា​សំណង់​សរុប​ចំនួន ១០.០៣៧.២៨៣ ម៉ែត្រក្រឡា មានតម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ប្រមាណ ៤.៧៧៦.៧៦៤.៩៣០ ដុល្លារ​អាមេរិក កើនឡើង​ចំនួន ២៣,៣៧ % ។​

២. ដែន​សមត្ថកិច្ច​សាលា​រាជធានី ខេត្ត មានចំនួន​សរុប ២.៨១៦ គម្រោង ដែល​មាន​ផ្ទៃក្រឡា​ចំនួន ២.៤២០.៣៧៧ ម៉ែត្រក្រឡា មានតម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ប្រមាណ ៥៣៥.២៩៥.៦៥៩ ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ ២០១៦ មាន​ចំនួន ២.០៦១ គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សរុប​ចំនួន ១.៤០៧.៤៥៣ ម៉ែត្រក្រឡា មានតម្លៃ​ទុនវិនិយោគ​ប៉ាន់ស្មាន​ប្រមាណ ៤៧៩.៣៥៦.២៧៤ ដុល្លារ​អាមេរិក កើនឡើង​ចំនួន ១១,៦៦ % ។​

​នេះ​បើ​តាម​របាយការណ៍​បូកសរុប​ការងារ​ប្រចាំឆ្នាំ របស់​ក្រសួង​ដែនដី ចុះផ្សាយ​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត