បើនៅតែមិនប្តូរទម្លាប់​ទាំងនេះ ឈប់រអ៊ូថាហេតុអ្វីសក់ជ្រុះម៉្លេះ?

27-12-2017 1:57 pm 3855

​ការ​ជ្រុះ​សក់​បាន​ក្លាយជា​បញ្ហា​ដ៏​ធំ​មួយនា​ពេលបច្ចុប្បន្ន ហើយ​មិន​ត្រឹមតែ​នារីៗ​បុ​ណ្ណោះ​ទេ បញ្ហា​នេះ​ក៏​កើតឡើង​លើ​បុរសៗ​ផងដែរ​។ មូលហេតុ​បណ្តាលឲ្យ​សក់​ជ្រុះ ត្រូវបាន​គេ​បន្ទោស​លើ​យើង​ខ្លួនឯង​ផ្ទាល់​។ នៅ​ក្នុងនោះ រួមមាន​ការប្រើប្រាស់​សារធាតុ​គីមី​លើ​សក់ ច្រើន​ហួសហេតុ និង​បណ្តោយឲ្យ​ជីវិត​ធ្លាក់ក្នុង​សភា​ពស្ត្រេ​ស​ខ្លាំង សុទ្ធតែជា​មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​សក់​ជ្រុះ​។ ខាងក្រោម​នេះ ជា​មូលហេតុ​បន្ថែម ធ្វើឲ្យ​សក់​ជ្រុះ ដែល​ភាគច្រើន​កើតឡើង​ពី​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក !

​ប្រើប្រាស់​ប្រេងលាបសក់​គ្រប់ពេលវេលា ៖ មនុស្ស​មួយចំនួន តែងតែ​ប្រើប្រាស់​ប្រេងលាបសក់​ឲ្យ​ទន់ បន្ទាប់ពី​កក់សក់​។ នៅពេល​លាងជម្រះ​សក់​មិន​ស្អាត កាកសំណល់​ប្រេង​បន្ទន់​សក់ ផលិត​ចេញពី​សារ​ធាតុគីមី ដែល​នៅ​សេសសល់ អាចធ្វើឲ្យស​ក់​របស់អ្នក​ជ្រុះ​។​

​កក់​សាប៊ូ​រៀងរាល់ថ្ងៃ ៖ មនុស្ស​ជាច្រើន​គិតថា ប្រសិនបើ​កក់​សាប៊ូ​រៀងរាល់ថ្ងៃ​នោះ សក់​នឹង​ស្អាត​។ ប៉ុន្តែ​កក់​សាប៊ូ​រៀងរាល់ថ្ងៃ មិន​ត្រឹមតែ​ធ្វើឲ្យ​សក់​របស់​យើង​ជ្រុះ​ទេ វា​ក៏​ធ្វើឲ្យ​សក់ស្ងួត សំពោង​ផងដែរ ដោយសារតែ​សារ​ធាតុគីមី​ជាច្រើន ត្រូវបាន​ប្រើ​នៅក្នុង​សាប៊ូកក់សក់​។ 

​ប្រើ​ម៉ាស៊ីន​សម្ងួ​តសក់​ក្នុង​កម្រិត​ក្តៅ​ខ្លាំងពេក ៖ ប្រើប្រាស់​ម៉ាស៊ីន​សម្ងួ​តសក់​ញឹកញាប់ និង​បើកភ្លើង​ខ្លាំងពេក នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សក់ ធ្វើឲ្យ​ឫ​សសក់​ចុះខ្សោយ ហើយក៏​បណ្តាលឲ្យ​ជ្រុះ​។ បើ​មិនចាំបាច់ ឬ​ប្រញាប់​ទៅណា​ទេ គួរ​បើក​ម៉ាស៊ីន​សម្ងួត​ក្នុង​កម្រិតទាប​បានហើយ និង​យក​ល្អ​គួរតែ​ទុកឲ្យ​សក់ស្ងួត តាមបែប​ធម្មជាតិ​កាន់តែ​ប្រសើរ​។​

​ចង​សក់​ទាំង​សើ​ម ៖ ប្រសិនបើ​អ្នកមាន​ទម្លាប់​ចង​សក់​សើម ត្រូវ​ផ្លាស់ប្តូរ​ពី​ឥឡូវនេះ ដោយសារ​វា​ក៏​ជា​មូលហេតុ​មួយ បណ្តាលឲ្យ​សក់​ជ្រុះ​ដែរ​៕

 ពាក្យគន្លឹះ  សម្រស់សក់

ព័ត៌មានផ្សេងទៀត