ជិត​ដល់​ថ្ងៃ​រៀបការស្រាប់តែ​លេច​ចំណុច​រលាក​តូចៗ​លើ​មុខ តើ​ធ្វើ​ម៉េច​ឲ្យ​ឆាប់​បាត់?

25-12-2017 5:29 pm 3101

​ថ្ងៃ​រៀប​អាពាហ៌ពិពាហ៌ ជា​ថ្ងៃ​ពិសេស​របស់​ស្ត្រី​គ្រប់រូប សម្រាប់​ជីវិត​របស់​ពួកគេ​។ ប៉ុន្តែ​សង្កេតឃើញថា​នារីៗ​មួយចំនួន ឲ្យតែ​ជិត​ដល់​ថ្ងៃ​ពិសេស​មួយ​នេះ ស្រាប់តែ​លេចឡើង​នូវ​បញ្ហា​មួយចំនួន ដូចជា​កន្ទួល និង​ក្រហមៗ​ជាដើម នៅលើ​ផ្ទៃមុខ​របស់​ពួកគេ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មាន​វិធី​មួយចំនួន ដែល​លោកអ្នក​អាច​សាកល្បង​អនុវត្តបាន !

-​យ​កន្សែង​ស្អាតល្អ ជ្រលក់​ក្នុង​ទឹ​កក្តៅ ហើយ​យក​វា​មក​ដាក់​ស្អំ​លើ​ផ្ទៃមុខ​របស់​អ្នក ពេលនោះ​នឹង​ធ្វើឲ្យ​រន្ធ​ញើស​របស់​អ្នកបើក ហើយ​បន្ទាប់មក​ប្រើ​ទឹកស្អាត សម្អាត​មុខ​ចេញ​ភ្លាមៗ​។​

-​ដុំ​ទឹកកក​ក៏​អាចជា​មធ្យោបាយ​ដ៏​ល្អ ដើម្បី​កម្ចាត់​បញ្ហា​ផ្ទៃមុខ​ប្រភេទ​នេះ នៅ​ថ្ងៃ​អាពាហ៌ពិពាហ៌​របស់អ្នក ក្នុងពេល​ដ៏​ឆាប់រហ័ស​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​យក​ដុំ​ទឹកកក​ដាក់​នៅលើ​មុខ​របស់​អ្នក នៅក្នុង​រយៈពេល ៥​ទៅ​១០ នាទី វា​នឹង​ជួយ​កាត់បន្ថយ​ការ​ហើម​និង​ក្រហម​បាន​។ 

-​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយទៀត ដើម្បី​កម្ចាត់​ស្នាម​កន្ទួល​ក្រហម​លើ​ផ្ទៃមុខ នា​ថ្ងៃ​អាពាហ៌ពិពាហ៌​របស់អ្នក គឺ ប្រើ​ថ្នាំដុសធ្មេញ​។ យក​ថ្នាំដុសធ្មេញ​ខ្លះ លាប​វា​នៅលើ​មុខ​របស់​អ្នក​។ ធ្វើ​ដូច​នោះ ក្នុង​រយៈពេល ១៥ នាទី រួច​យក​វា​ចេញ ហើយ​លាងមុខ​ជាមួយ​ទឹក​ត្រជាក់​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត