Kenshiro និង Kengoro ជាឈ្មោះមនុស្សយន្តដែលបង្កើតឡើងដោយក្រុមវិស្វករជនជាតិជប៉ុននៃសាកលវិទ្យាល័យតូក្យូ។ មនុស្សយន្តមួយគូនេះមានគ្រោងឆ្អឹង និងសាច់ដុំ ដែលត្រូវបានរចនាឡើង ដើម្បីធ្វើឲ្យវាមានរាងកាយច្បាស់លាស់ស្រដៀងគ្នានឹងមនុស្សដែរ។
ពួកគេបានសាកល្បងសមត្ថភាពរបស់មនុស្សយន្តនេះ ដូចជាការរុញ និងការទាញ ដែលមានសភាពដូចទៅនឹងការធ្វើលំហាត់ប្រាណ។ វិស្វករជប៉ុនជឿជាក់ថា មនុស្សយន្តនេះអាចត្រូវបានប្រើ ដើម្បីផ្តល់ឱកាសថ្មីក្នុងវិស័យវិទ្យាសាស្ត្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ sputniknews