គួរ​យកចិត្តទុកដាក់​សម្រក​ខ្លាញ់​ក្បាលពោះ បើ​មិន​ចង់​មាន​បញ្ហា​សុខភាពនិង​សម្រស់​

24-12-2017 5:48 pm 3626

​ខ្លាញ់​ក្បាលពោះ មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នក​បាត់បង់​ភាពស្រស់ស្អាត នៃ​រូបរាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្លាញ់​រុំ​ព័ទ្ធ​ក្បាលពោះ​របស់​អ្នក នឹង​នាំឲ្យ​កើតមាន​ជំងឺ​ទឹកនោមផ្អែម និង​បញ្ហា​បេះដូង ជាដើម​។ ដូច្នេះ វា​ដល់ពេល​ហើយ ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​ខ្លាំង ដើម្បី​បំបាត់​ខ្លាញ់​ក្បាលពោះ​។ ខាងក្រោម​នេះ ជា​ឱសថ​ផ្សំ​ពី​ធម្មជាតិ ដែល​អ្នក​អាច​សាកល្បង​បាន !

​គ្រឿងផ្សំ ៖ ទឹក​៤​ពែ​ង​, ខ្ញី​២​ចំណិត​, ទឹក​ក្រូចឆ្មារ​២​ស្លាបព្រា និង​ទឹកឃ្មុំ​១​ស្លាបព្រា​។​

​វិធី​ធ្វើ ៖ យក​ទឹក​ទៅ​ដាំ​ឲ្យ​ពុះ ហើយ​យក​ខ្ញី​ចិត​ជា​ចំណិតៗ​ដាក់​ចូលទៅក្នុង​ទឹក​កំពុងពុះ​។ បន្ទាប់មក​បន្ថែម​ទឹក​ក្រូចឆ្មារ​ចូល និង​បិទ​ភ្លើងចង្ក្រាន​ហើយ​បន្ថែម​ទឹកឃ្មុំ​ចូល​។ ទឹក​ខ្ញី​នេះ ប្រើ​សម្រាប់​សម្រក​ខ្លាញ់​ក្បាលពោះ ហើយ​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព អ្នកគួ​រញ៉ាំ​ទឹ​កខ្ញី​នេះ មួយ​ពែង​នៅពេល​ព្រឹក​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​២​សប្តាហ៍​អ្នកនឹង​ឃើញ​ពី​លទ្ធផល​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត