លោក​​ស៊ុន​ ចាន់​ថុល​​ក្រើន​​រំ​ឮ​ក​​ដល់​​មន្ត្រី​​កុំ​​តាំង​ខ្លួន​​ជា​​ចៅ​ហ្វាយ​​របស់​​ពល​រដ្ឋ​​

22-12-2017 2:01 pm 2175

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ក្រើន​រំ​ឮ​ក និង​ដាស់តឿន​ដល់​មន្ត្រីក្រោមឱវាទ​ខ្លួន ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌ​ល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​កាល​ពី​ថ្ងៃទី​២១ ធ្នូ ថា កុំ​តាំងខ្លួន​ជា​ចៅហ្វាយ​របស់​ប្រជា​ពល ត្រូវ​តាំងខ្លួន​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ពីព្រោះថា​ប្រជាពលរដ្ឋ​ជា​អ្នកផ្ដល់​សិទ្ធិអំណាច​ឱ្យ​។ លោក​បាន​សង្កត់ធ្ងន់ថា ខ្លួន​យើង​ផ្ទាល់​ត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបទ​ពី​មន្ត្រី ជា​អ្នកបម្រើ​ពលរដ្ឋ​វិញ​................

​សំឡេង​៖

​ជាមួយគ្នា​នោះ លោក ស៊ុន ចាន់ថុល ក៏បាន​ទទូច​ឱ្យ​មន្ត្រី​ទាំងអស់ ត្រូវ​បម្រើសេវា​ជូន​ពលរដ្ឋ​ឱ្យមាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​។ ការ​ក្រើន​រំ​ឮ​ក និង​ដាស់តឿន​របស់លោក ស៊ុន ចាន់ថុល​នេះ ត្រូវបាន​គេ​មើលឃើញថា ហាក់ដូចជា​នៅមាន​មន្ត្រី​ខ្លះ នៅតែ​តាំងខ្លួន​ជា​ចៅហ្វាយ​របស់​ប្រជា​ពល​ដដែល បើទោះបីជា​មានការ​ដាស់តឿន​យ៉ាងណាក៏ដោយ​។​

​កន្លងទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ក្រើន​រំ​ឮ​ក​ដល់​មន្ត្រីរាជកា​រទាំង​អស់ កុំ​តាំងខ្លួន​ជា​ចៅហ្វាយ​របស់​ប្រជាពលរដ្ឋ «​ធ្វើ​មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ មិនមែន​ចៅហ្វាយ​រាស្ត្រ​ទេ​»​។ លោក ហ៊ុន សែន ក៏​ទទូច​ឲ្យ​មន្ត្រី​ត្រូវ​ចេះ​ទទួលយក​ខុស​ផង កុំ​ទទួល​យកតែ​ត្រូវ ហើយ​ខុស​ទម្លាក់​ឲ្យគេ​។ លោក​ថា មន្ត្រី​បែបនេះ មិនចាំបាច់​យកមក​ជិត​ខ្លួន​ទេ ដាក់ឲ្យ​ឆ្ងាយ​ពី​ខ្លួន​បន្តិច ហើយ​យកទៅ​ហ្វឹកហ្វឺន​ឡើងវិញ​៕

 ពាក្យគន្លឹះ  លោកស៊ុនចាន់ថុល

ព័ត៌មានផ្សេងទៀត