អនុវត្តតាម​នេះ បើ​ចង់​ឲ្យ​រថយន្ត​​ជិះ​បានយូរ​ឆ្នាំ​​និង​​មិន​​ងាយ​​ចូល​​ជាង​

22-12-2017 1:55 pm 1668

​ពិតណាស់ អាយុកាល​របស់​រថយន្ត គឺ​អាស្រ័យទៅលើ​របៀប​នៃ​ការបើកបរ​របស់​អ្នក​។ ប្រសិនបើ​អ្នកប្រើប្រាស់​ហួស​ដែន​កំណត់ វា​នឹង​ធ្វើឲ្យ​រថយន្ត​ឆាប់​ខូច​លឿន​ជាង​ការរំពឹងទុក​។ ដូច្នេះ ម្ចាស់​រថយន្ត​គ្រប់រូប​គួរ​យល់ដឹង​បន្ថែម​ពី​របៀប​នៃ​ការថែរក្សា​រថយន្ត​ដ៏​ត្រឹមត្រូវ និង​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ចំពោះ​ការប្រើប្រាស់​រថយន្ត​របស់អ្នក​ប្រចាំថ្ងៃ​។ ប្រសិនបើ​អ្នក​ចង់ឲ្យ​រថយន្ត​ជិះ​បានយូរ​ឆ្នាំ និង​មិន​ងាយ​ចូល​ជាង សូម​អនុវត្តតាម​ចំណុច​សំខាន់​ខាងក្រោម​នេះ​៖

កំដៅ​ម៉ាន​ស៊ីន​មុនពេល​ចេញដំណើរ ៖ វា​ជា​ការប្រសើរ​បំផុត​ក្នុងការ​កំដៅ​ម៉ាស៊ីន​ឡាន​របស់​អ្នក​មុនពេល​ប្រើ​វា សម្រាប់​ការ​បង្កើនល្បឿន ជាពិសេស​នៅពេល​អាកាស​ត្រជាក់ ឬ​ពេល​ភ្លៀង​។ នៅពេល​អាកាសធាតុ​ត្រជាក់​ខ្លាំង នោះ​ប្រេងម៉ាស៊ីន​ត្រូវការ​ពេលវេលា​យូរ ដើម្បីឲ្យ​វា​ដំណើរការ​គ្រប់គ្រឿងប​ន្លា​ស់​ខាងក្នុង​ទាំងអស់​។ រីឯ​ប្រេងសាំង​ក៏ត្រូវ​ការដុត​កម្តៅ ដើម្បី​ធ្វើ​ម៉ាស៊ីន​ដំណើរការ​ស្រួល​ផងដែរ​។​


​រក្សា​លំនឹង​ក្នុង​ការបើក​បករ ៖ នៅពេលដែល​អ្នកបើកប​រ សូម​រក្សា​លំនឹង​ល្បឿន​ឲ្យបាន​ត្រឹមត្រូវ ព្រោះ​វា​អាចជួយ​ថែរក្សា​ម៉ាស៊ីនរថយន្ត​របស់​អ្នក​ដែរ​។ ដូចជា​នៅ​ខណៈពេលដែល​ជាន់​ហ្វ្រាំង​រថយន្ត ដើម្បី​បន្ថយល្បឿន គឺ​មិន​ត្រូវ​ធ្វើឲ្យ​ម៉ាស៊ីនមាន​ភាពតឹង​ខ្លាំង​នោះទេ ពោលគឺ​ត្រូវធ្វើ​មាន​តុល្យភាព​នៃ​កម្លាំង​ម៉ាស៊ីន​។​


​ជៀសវាង​ការបើកបរ​ដែល​ផ្ទុក​ហួស​ទំងន់ ៖ ការដាក់​រថយន្ត​របស់អ្នក​ដោយ​ផ្ទុក​លើសពី​សមត្ថភាពរ​បស់​វា អាចធ្វើឲ្យ​ប្រព័ន្ធ​តួរ​រថយន្ត​របស់អ្នក និង​នៅក្រោម​ផ្នែក រុញច្រាន​ខ្លាំង និង​ឆាប់​ធ្វើឲ្យ​ងាយ​ដាច់​។ មួយវិញទៀត នៅពេល​អ្នកបើកបរ​ដោយ​ដាក់បន្ទុក​ធ្ងន់​ខ្លាំង​បែបនេះ នឹង​ធ្វើឲ្យ​ប្រសិទ្ធភា​ពនៃ​ប្រេង​រថយន្ត​ថយចុះ​ដែរ​។​


​ប្រើប្រាស់​ឈ្នាន់​ជាន់​ឲ្យបាន​ត្រឹមត្រូវ ៖ បើ​អ្នកចេះ​ប្រើប្រាស់​ឈ្នាន់​ជាន់​ឡាន​តាម​បច្ចេកទេស​ត្រឹមត្រូវ គឺ​នឹង​ធ្វើឲ្យ​ម៉ាស៊ីន​របស់​រក្សា​កម្លាំង​បានល្អ​។ ផ្ទុយទៅវិញ ពេលដែល​អ្នកបើកបរ​ហួស​ពី​ល្បឿន​កំណត់​ម៉ាស៊ីន​ឡាន​របស់​អ្នក នោះ​វា​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​កម្លាំង​ម៉ាស៊ី​នងាយ​នឹង​ចុះខ្សោយ​។​


​ជ្រើសរើស​ប្រេងឥន្ធនៈ​ត្រឹមត្រូវ ៖ នេះ​មិនមែន​ចង់​សំដៅថា ម្ចាស់​រថយន្ត​គ្មាន​ការយល់ដឹង​ចំពោះ​ប្រេងសាំង​ណាស់​ដែលមាន​គុណភាព ឬ​គ្មាន​នោះទេ​។ ប៉ុន្តែ មាន​អ្នកបើកបរ​មួយចំនួន មិន​ខ្វល់​អំពី​ការចាក់​ប្រេងសាំង​សម្រាប់​ឡាន​របស់​ពួកគេ​ឡើយ​។ នៅពេល​អ្នក​ជ្រើសរើស​ប្រេងសាំង​មកចាក់​រថយន្ត​នោះ អាច​មិនដឹងថា វា​សាក​សម​សម​ជាមួយ​រថ​យន្ត​របស់​អ្នក​ឬទេ​។ ដូច្នេះ ចូល​ជ្រើសរើស​ប្រេងឥន្ធនៈ​មួយ​ដែល​ត្រូវ​នឹង​ម៉ាស៊ីនរថយន្ត​របស់​អ្នក​៕

ប្រភព៖topgear

 ពាក្យគន្លឹះ  បច្ចេកវិទ្យារថយន្ត

ព័ត៌មានផ្សេងទៀត