T.C.​​ណែនាំ​​ពី​ការ​ហៅ​ទូរស័ព្ទ​​ទៅ​ក្រៅប្រទេស​​សម្លេង​​ឮ​​ច្បាស់​​និង​​ចំណាយ​​តិច​​

22-12-2017 11:05 am 1210

​ទូរស័ព្ទ​ជូនពរ និង​សួរ​សុខ​ទុក​ដល់​បងប្អូន ញ្ញាតិមិត្ត នៅថ្ងៃនេះ ទៅ​ប្រទេស​អាមេរិក កាណាដា កូរ៉េខាងត្បូង អូស្ត្រាលី ជប៉ុន បារាំង និង​ប្រទេស​ដ៏ទៃទៀត តាមរយៈ​មាត់ច្រក​អន្តរជាតិ VoIP លេខ​កូដ ១៥៤ ប្រកបដោយ​គុណភាព​ខ្ពស់ សម្លេង​ឮ​ច្បាស់ តម្លៃ​ទាប​សមរម្យ សម្រាប់​អតិថិជន ប្រើប្រាស់​ទូរស័ព្ទ​អចល័ត​របស់​ទូរគមនាគមន៍​កម្ពុជា (T.C.)​។​

T.C. បានឱ្យដឹងថា ការសន្ទនា​ទៅ​អន្ដរជាតិ​តាម​ច្រក VoIP លេខ​កូដ​១៥៤ គឺជា​សេវា​សន្ទនា​ទូរស័ព្ទ​តាមរយៈ​ប្រព័ន្ឋ​អ៊ីន​ធ័​រណែត​(Voice over Internet Protocol) ដែល​អនុញ្ញាតឲ្យ​លោកអ្នក​សន្ទនា​ចេញទៅ​អន្ដរជា​តិមាន​តម្លៃ​ទាប ហើយ​សម្លេង​សន្ទនា​ប្រកបដោយ​គុណភាព​ខ្ពស់​មិនមាន​ស្នូរ​រំខាន​។ ចំពោះ​តម្លៃ​សន្ទនា​វិញ គឺ​ថោក​សមរម្យ​អាច​ទំនាក់ទំនង​បាន​គ្រប់​ប្រព័ន្ធ​គ្រប់​ទីកន្លែង​នៅលើ​សកលលោក ដោយ​ពុំ​ចាំបាច់​មាន​ដាក់​ប្រាក់​កក់​សម្រាប់​សេវា​សន្ទនា​ទៅ​អន្ដរជាតិ​ឡើយ​។​

​របៀប​ប្រើ​គឺ​៖ សម្រាប់​អតិថិជន​ប្រើ​សេវា​បង់ប្រាក់​ជាមុន (​អា​យ​-​ខ​ល​) ចុច ១៥៤ + លេខ​កូដ​ប្រទេស + លេខ​កូដ​តំបន់ + លេខ​ទូរស័ព្ទ​។ ចំណែក អតិថិជន​ប្រើ​សេវា​បង់ប្រាក់​ប្រចាំខែ ចុច​១៥៤ + លេខ​កូដ​ប្រទេស + លេខ​កូដ​តំបន់ + លេខ​ទូរស័ព្ទ​។ ចង់ដឹង​ព័ត៌មាន​បន្ថែមទៀត​សូម​ទំនាក់ទំនង​ទៅកាន់​ទូរគមនាគមន៍​កម្ពុជា​លេខៈ ០២៣៧២២២២៥ ០២៣៧២២២២៧ និង ៧៧៧៕

ព័ត៌មានផ្សេងទៀត