ផ្លូវ​រថភ្លើង​​ពី​ស្ថានីយ​​ទៅ​ព្រលាន​យន្តហោះ អាច​​នឹង​​បើក​ឲ្យ​ពលរដ្ឋ​​ធ្វើដំណើរ​​មុន​​ចូល​ឆ្នាំ​​

22-12-2017 9:55 am 2786

​រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ស៊ុន ចាន់ថុល បានឱ្យដឹងថា នៅមុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១៨​ខាងមុខ​នេះ​ កម្ពុជា​នឹងដា​ក់ឲ្យដំណើរការ​រថភ្លើង​ដឹក​អ្នកដំណើ​រ​ពី​ស្ថានីយ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​​ព្រលាន​យន្តហោះ​​អន្តរជាតិ​ភ្នំពេញ​។ លោក​បញ្ជាក់ថា ផ្លូវ​រថភ្លើង​នេះ​មាន​ចំនួន​បី​គ្រឿង ដែល​មួយគ្រឿង​ដឹក​មនុស្ស​បាន​ប្រហែល ១០០​នាក់ ​ហើយ​នៅ​ពេល​ដំណើរ​ការ​​ផ្លូវរថ​ភ្លើង​​​នេះ​រួចរាល់ នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ គឺនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិ​ត​ថ្លៃ​ រយៈពេលបីខែ។ សូមស្តាប់​ការ​លើក​ឡើង​របស់​លោករដ្ឋមន្ត្រីបន្ថែម....

សំឡេងលោកស៊ុន ចាន់ថុល៖

លោក​ស៊ុន ចាន់ថុល បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ដូច្នេះ ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​មណ្ឌល​ត្រួតពិនិត្យលក្ខណៈ​បច្ចេកទេ​ស​យានយន្ត (​សាខា​ជ្រោយចង្វារ​) នៅ​ថ្ងៃទី​២១ ខែ​ធ្នូ​។ រដ្ឋមន្ដ្រី​រូបនេះ អះអាង​ដែរថា ក្រសួង​សាធារណការ​ក៏​កំពុង​សិក្សា​អំពី​ការដឹក​អ្នកដំណើរ​តាម​កាណូត​ពី​ព្រែក​ព្នៅ​មក​ភ្នំពេញ និង​ទៅ​តាខ្មៅ​។ ដែល​ការដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក​នេះ លោក​ថា ក៏​នឹង​ពន្លឿន​ឲ្យ​បាន​រួច​មុន​ថ្ងៃ​ចូលឆ្នាំ​ផងដែរ​៕​

 ពាក្យគន្លឹះ  លោកស៊ុនចាន់ថុល

ព័ត៌មានផ្សេងទៀត