សមាសភាព​​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាង​៦០០​នាក់បានប្រកាស​ទ្រព្យសម្បត្តិ​

22-12-2017 9:31 am 1275

​គិត​ត្រឹម​ថ្ងៃទី​២១​ខែ​ធ្នូ សមាស​សភាព​មកពី អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៦៦៩​នាក់​ហើយ បាន​បញ្ជូន​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល មកកាន់​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ យោងតាម​សេចក្តីជូនដំណឹង របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃទី​២២​ខែធ្នូ​នេះ បាន​បញ្ជាក់ថា សមាសភាព​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បញ្ជូន​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល រួមមាន​តំណាងរាស្ត្រ ៣៧​រូប ទីប្រឹក្សា​-​ជំនួយការ ៣១​រូប សមាជិក​គ​.​ជ​.​ប ៣​រូប និង​សមាជិក​ក្រុមប្រឹក្សា រាជធានី ខេត្ត​-​ក្រុង​-​ស្រុក -​ខណ្ឌ​និង​ឃុំ​-​សង្កាត់ ចំនួន​៥៩៨​រូប​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ត​អំពាវនាវ​ឲ្យ សមាសភាព​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​កាតព្វកិច្ច​ប្រកាស​ទាំងអស់ រួសរាន់​មក​បំពេញ​កាតព្វកិច្ចរ​បស់​ខ្លួន​ក្នុង​រយៈពេល​៣០​ថ្ងៃ​៕

 ពាក្យគន្លឹះ  ACU

ព័ត៌មានផ្សេងទៀត