បញ្ឈប់​បញ្ហា​សក់​ជ្រុះ ជាមួយ​គ្រឿងផ្សំ​បី​មុខ​នេះ !

21-12-2017 6:07 pm 4212

​មនុស្ស​ភាគច្រើន ជាពិសេស​គឺ​នារីៗ​តែម្តង បាន​កំពុង​ជួប​បញ្ហា​សក់​ជ្រុះ​។ សក់​ជ្រុះ​អាច​បណ្តាលមកពី​កត្តា​ជាច្រើន ប៉ុន្តែ​ពេលនេះ យើង​និយាយ​ពី​សក់​ជ្រុះ​បណ្តាលមកពី​ការ​គាប​សក់ ឬ​ប្រើ​សាប៊ូកក់សក់​មិនត្រូវ ជាមួយ​សរសៃសក់​ជាដើម​។ ដើម្បី​បញ្ឈប់​បញ្ហា​សក់​ជ្រុះ អាច​សាកល្បង​អនុវត្ត​វិធី​ខាងក្រោម !

គ្រឿងផ្សំ ៖ ប្រេង​អាល់​ម៉ុន​៧​ស្លាបព្រា​, ប្រេង​ល្ហុងខ្វង​(Castor oil )១២៥​មី​លី​លីត្រ និង​ប្រេងល្ងរ​៥​ស្លាបព្រា​។​

​វិធី​ធ្វើ​និង​ប្រើ ៖ យក​ប្រេង​បី​ប្រភេទ​នេះ​លាយ​បញ្ចូល​គ្នា ហើយ​កូរ​ឲ្យ​សព្វ​ល្អ រួច​យកមក​លាប​ចាប់ពី​គល់​សក់ ដល់​ចុង​សរសៃសក់ ជាមួយនឹង​ការ ប្រើ​ក្រាស់ មក​សិតសក់​របស់​អ្នកជា​ស្រទាប់ៗ​។ បន្ថែម​លើ​នេះ អ្នក​គួរ​ម៉ាស្សា​ស្បែក​ក្បាលថ្នមៗ​៣​នាទី​ផងដែរ​។ បន្ទាប់មក លើក​សក់​ឡើង ប្រើ​ស្បៃ​គ្រប​សក់ យកមក​គ្រប​សក់​របស់​អ្នក ក្នុង​រយៈពេល​២​ម៉ោង រួច​លាងជម្រះ​សក់​ជាមួយ​សាប៊ូ​៕

 ពាក្យគន្លឹះ  សម្រស់សក់

ព័ត៌មានផ្សេងទៀត