​ចិន​ផ្តល់ជំនួយ​ជាង​៧​លាន​ដុល្លារ​ដល់​កម្ពុជា

20-12-2017 4:07 pm 1221

​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ធ្នូ ស្អែក​នេះ នឹង​រួមគ្នា​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ស្តីពី កិច្ចសហប្រតិបត្តិការ លើ​គម្រោង​មូលនិធិ ពិសេស​មេគង្គ​.​ឡាន​ឆាង ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង​៧​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​កម្ពុជា​ចំនួន​១៦​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស នា​ថ្ងៃ​ទី​២០ ធ្នូ​នេះ​។​

​លោក​ជុំ ស​ន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បានបញ្ជាក់​ថា ការផ្តល់​ជំនួយ​នេះ ត្រូវបាន​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី ការបរទេស នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​ឡាន​ឆាង​លើក​ទី​៣ កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ កន្លងទៅនេះ នៅ​ទីក្រុង​តា​លី ប្រទេស​ចិន​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  កម្ពុជា-ចិន

ព័ត៌មានផ្សេងទៀត