១១​ខែ​កម្ពុជា​នាំចេញ​អង្ករ​​ជាង​៥៦​ម៉ឺន​តោន​

20-12-2017 10:29 am 835

​សរុប​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​អង្ករ​បាន​ចំនួន ៥៦២.២៣៧ តោន បើ​ធៀប​ទៅនឹង​១១​ខែ ឆ្នាំ​២០១៦ កម្ពុជា​នាំ​ចេញ​បាន​ចំនួន ៤៧៩.៦៨៩ តោន លើស​១៧,២០% ។ នេះ​បើ​តាម​របាយការណ៍​ក្រសួង​កសិកម្ម​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែ​ធ្នូ ។ 

​ដោយឡែក សម្រាប់​តែ​ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​អង្ករ​តាមរយៈ​ច្រកចេញចូល​តែមួយ មាន​បរិមាណ​សរុប​ចំនួន ៧០.១២២​តោន កើនឡើង​ចំនួន ១១.៩៥៤​តោន ឬ​កើនឡើង​ស្មើនឹង ២០,៦០% បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៦ ។​

​បរិមាណ​អង្ករ​ទាំងអស់​ត្រូវបាន​នាំចេញ​ទៅ​កាន់​ទិសដៅ​ចំនួន​៦៣​ប្រទេស ក្នុងនោះ ប្រទេស​ចិន ឈរ​លើ​លំដាប់​ទី​១ ចំនួន ១៦៤.៩៧៦​តោន​, ប្រទេស​បារាំង ចំនួន ៧០.៧៤១​តោន​, ប្រទេស​ប៉ូឡូញ ចំនួន ៤១.៤៦៩​តោន​, ប្រទេស​ម៉ាឡេស៊ី ចំនួន ៣៥.២០៩​តោន​, ប្រទេស​បង់​ក្លា​ដេស ចំនួន ២៦.៩៧០​តោន​, ប្រទេស​អង់គ្លេស ចំនួន ២៥.៨៨៩​តោន​, ប្រទេស​នី​ឌឺ​ឡែន ចំនួន ២៥.០០២​តោន​, ប្រទេ​សហ្កា​បុង ចំនួន ១៩.៨៣៤ តោន​, ប្រទេស​ប៊ែល​ហ្ស៉ិ​ក ចំនួន ១៩.២៤៤ តោន និង​ប្រទេ​សឆេក ចំនួន ១៥.១៨៧ តោន ។ បច្ចុប្បន្នកម្ពុជា​មាន​​ការនាំ​ចេញ​អង្ករ ​ចំនួន ៨៤ ក្រុមហ៊ុន ៕​

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

 ពាក្យគន្លឹះ  ក្រសួងកសិកម្មអង្ករ

ព័ត៌មានផ្សេងទៀត