របៀប​ប្រើ​ចំណិត​ក្រូចឆ្មារ ដើម្បី​ទទួលបាន​ស្បែក​មុខ​ភ្លឺរលោង

19-12-2017 7:37 pm 5096

​ភាគច្រើន​នៃ​ស្បែក​របស់​អ្នក ហាក់ដូចជា​ស្រអាប់ ដោយសារតែ​ស្រទាប់​នៃ​ស្បែក​បាន​ស្លាប់ ហើយ​នៅ​ជាប់គាំង​លើ​ស្បែក​មុខ​។ ដូច្នេះ អ្នក​គ្រាន់តែ​យក​វា​ចេញ នឹង​សង្កេតឃើញ​ស្បែក​មុខ​របស់​អ្នកមាន​ពន្លឺ​ភ្លាមៗ​។ 

​វិធី​កម្ចាត់​បញ្ហា​នេះ គឺ​អ្នកយក​ក្រូចឆ្មារ​មកពុះជា​ពីរ ហើយ​យក​មួយ​ចំណិត មក​រោយ​អំបិល​ពីលើ​បន្តិច បន្ទាប់មក​យក​វា​មក​ជូត​ថ្នមៗ​លើ​ផ្ទៃមុខ​របស់​អ្នក​។ ធ្វើបែបនេះ ចំនួន​២​ទៅ​៣​នាទី ហើយ​លាងជម្រះ​មុខ​ចេញ​។ 

​បន្ទាប់មក​អ្នក​ក៏​អាច បិទ​ម៉ា​សមុខ​១៥​នាទី​បន្ថែមទៀត​។ ម៉ាស​បិទមុខ​នេះ ផ្សំ​ពី​ម្សៅ​អង្ករ​លាយ​ជាមួយ​ទឹកឃ្មុំ​និង​ទឹក​ក្រូចឆ្មារ ហើយ​ប្រសិនបើ​អ្នក​ចង់​បន្ថែម​ទឹក​ធម្មតា​បន្តិច​ចូល​ទៀត​ក៏បាន​។ ក្រោយ​បាន​ល្បាយ​នេះហើយ យក​វា​មក​លាប​លើ​ផ្ទៃមុខ ទុកចោល​រយៈពេល​១៥​នាទី លាងជម្រះ​ចេញ​។ ដើម្បី​ទទួលបាន​ស្បែក​មុខ​កាន់តែ​ស្រស់ថ្លា បន្ទាប់ពី​លាងជម្រះ​ម៉ាស​នេះ​ចេញ​ហើយ អ្នក​ត្រូវ​ជូត​មុខ​ឲ្យ​ស្ងួត ហើយ​លាប​ផលិតផល​ផ្តល់​សំណើម​ដល់​ស្បែក​៕

 ពាក្យគន្លឹះ  សម្រស់ក្រូចឆ្មារ

ព័ត៌មានផ្សេងទៀត