Ronaldo ​និង McGregor​ រីករាយ​ក្នុង​ការ​ចែករំលែក​​រូប​ថត​​កូន​​របស់​​ពួកគេ​​

19-12-2017 4:05 pm 8072

​តារា​ឆ្នើម​ពីររូប​ក្នុង​ពិភព​កីឡា មាន​មោទនភាព​ក្នុង​ការចែករំលែក​រូប​ភាព​កូន​ដ៏​ស្រស់ស្អាត​របស់​ពួកគេ​។ ឪពុកទាំងពីររូប គឺកីឡាករ Cristiano Ronaldo និងកីឡាករ Conor McGregor ហាក់មានភាព​រីក​រាយ​បំផុត ដែល​ទទួល​បាន​សមា​ជិក​​ថ្មីពីមិត្តស្រីរបស់ពួកគេ ហើយតារាឆ្នើមទាំងពីរ តែងតែបង្ហោះរូប​ជា​មួយ​កូន​របស់ខ្លួន នៅ​​លើ​បណ្តាញ​​សង្គម​ជា​បន្តបន្ទាប់។

​ជើងឯក UFC កីឡាករ Conor McGregor ទទួល​បានកូន​ពិតប្រាកដ​របស់គេ​គឺ Conor Jr ពី​មិត្តស្រី Dee Devlin ដែល​បាន​សម្រាល​កាលពី​ខែឧសភា​។​

​រីឯ កីឡាករ Cristiano Ronaldo ទទួលបាន​កូន​ទី​៤ ពី​មិត្តស្រី​របស់គេ​គឺ​នាង Georgina Rodriquez​។ នាង​បាន​សម្រាលកូន​នៅឯ​មន្ទីរពេទ្យ Hospital Quiron Universal នាទី​ក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃអាទិត្យ ទី​១២ ខែវិច្ឆិកា​។

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត