វិធី​សាមញ្ញ​២​យ៉ាងការពារ​ដើមទ្រូង​ពី​ការយា​រធ្លាក់និង​ធ្វើឲ្យ​តឹង​ណែន​ល្អ​

18-12-2017 1:33 pm 4242

​សុដន់​គឺជា​ទ្រព្យសម្បត្តិ​ពី​ធម្មជាតិ​របស់​ស្ត្រី​ទូទៅ ហើយ​គ្មាន​នារី​ណា​ម្នាក់ ចង់បាន​សុដន់​យា​រធ្លាក់​រយីក​រយាក​នោះទេ​។ យ៉ាងណា មាន​ស្ត្រី​មួយចំនួន​ជួបប្រទះ​បញ្ហា​សុដន់​យា​រធ្លាក់​។ សម្រាប់​ស្ត្រី​កំពុង​ជួបប្រទះ​បញ្ហា​នេះ សាកល្បង​អនុវត្ត​វិធី​សាមញ្ញ​២​យ៉ាង​ខាងក្រោម ៖ 

​ម៉ាស្សា​ដោយ​ប្រើ​ប្រេង​អូ​លីវ ៖ យក​ប្រេង​អូ​លីវ​មក​លាប​លើ​សុដន់​របស់​អ្នក ជាមួយនឹង​ការប្រើ​ម្រាមដៃ​របស់​អ្នក ម៉ាស្សា​ថ្នមៗ​។ រំកិលម្រាម​ដៃ​របស់​អ្នក​ពីលើ​ចុះក្រោម ​និង​ធ្វើ​ចលនា​ជា​រង្វង់​។ ធ្វើបែបនេះ រូបរាង​ដើមទ្រូង​របស់​អ្នកនឹង​ផ្លាស់ប្តូរ នៅក្នុង​រយៈពេល ២ សប្តាហ៍​។​

​ស៊ុត ៖ យក​ស៊ុត​២​គ្រាប់ បំបែក​វា​ដាក់​ក្នុង​ចាន​មួយ ហើយ​ចម្រាញ់​យកតែ​ផ្នែក​ពណ៌​ស នៃ​ស៊ុត មក​ច្របល់​ឲ្យក្លាយ​ជា​ល្បាយ​ខាប់ បន្ទាប់មក​យក​ល្បាយ​នេះ​លាប​លើ​សុដន់​របស់​អ្នក​។ ក្នុង​រយៈពេល ២​ទៅ​៣​នាទី ក្រោយ​អ្នក​លាប​ល្បាយ​ស៊ុត​នេះ​ម្តងទៀត នៅពេល​វា​ស្ងួត​ក្នុង​រយៈ​២​ឬ​៣​នាទី អ្នក​ត្រូវ​លាប​ល្បាយ​នេះ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​គ្រប់​៥​ដង​។ លាប​គ្រប់​ចំនួន​ហើយ ទុក​វា​ចោល​រយៈពេល​១០​នាទី ឬ​រហូត​ទាល់តែ​វា​ស្ងួត ចាំ​លាងជម្រះ​ចេញ​។ ធ្វើបែបនេះ​ជា​រៀងរាល់ថ្ងៃ សម្រាប់​រយៈពេល ២ សប្តាហ៍ អ្នក​ប្រាកដជា​ឃើញ​លទ្ធផល​ល្អ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត