ដឹង​ពី​របៀបពិនិត្យ​ស្បែក​មុខ​ថា មាន​ខ្លាញ់​ឬ​គ្មាន​ខ្លាញ់​ហើយ​ឬ​នៅ?

17-12-2017 1:50 pm 3375

​ការដឹង​ពី​ប្រភេទ​ស្បែក​មុខ គឺមាន​សារសំខាន់​ណាស់ ព្រោះ​អ្នកនឹង​បានដឹងថា ប្រើប្រាស់​ផលិតផល​អ្វី ឲ្យ​ត្រូវ​ជាមួយ​ស្បែក​មុខ​របស់​អ្នក​។ វិធី​ពិនិត្យ​ស្បែក​មុខ​ថា ជា​ប្រភេទ​ស្បែក​មុខស្ងួត ខ្លាញ់ ឬ​ស្បែក​មុខ​ធម្មតា ដំបូង​អ្នក​ត្រូវ​លាងមុខ​របស់​អ្នក បន្ទាប់មក​រង់ចាំ​១​ម៉ោង​ក្រោយ​សម្អាត​មុខ អ្នកយក​ក្រដាសអនាម័យ​ផ្តិត​ត្រង់​បរិវេណ T-zone របស់​អ្នក​(​ឧទាហរណ៍​៖​ថ្ងាស​និង​ច្រមុះ​)​។ 

​ទីមួយ ៖ ប្រសិនបើ​សង្កេតឃើញថា គ្មាន​ប្រេង​នៅជាប់​ក្រដាសអនាម័យ​ទេ ហើយ​មាន​អារម្មណ៍​ថា ស្បែក​របស់​អ្នក​តឹង​ណែន​ខ្លាំង បង្ហាញថា ស្បែក​មុខ​អ្នក​កំពុង​ស្ងួត​ខ្លាំង​។ 

​ទី​ពីរ ៖ ប្រសិនបើ​មិនឃើញ​មាន​ប្រេង​ជាប់​លើ​ក្រ​ដា​អនាម័យ​ទេ ហើយ​អ្នកមាន​អារម្មណ៍​ថា ស្បែក​មុខ​ធម្មតា សូមអ្នក​សប្បាយចិត្ត​ចុះ ព្រោះ​គ្មាន​បញ្ហា​អ្វី​នោះទេ​។ 

​ទី​បី ៖ ប្រសិនបើ​មាន​ប្រេង​នៅជាប់​ក្រដាស​អនាម័យ ហើយ​អ្នក​ពិនិត្យឃើញថា ផ្ទែ​មុខរបស់​អ្នក​សុទ្ធតែ​ខ្លាញ់​នោះ បង្ហាញថា​ស្បែក​មុខ​អ្នក ជា​ប្រភេទ​ស្បែក​ពោ​ពេញ​ដោយ​ខ្លាញ់​ខ្លាំង​ហើយ​។​

​ទី​បួន ៖ ប្រសិនបើ​ឃើញ​មាន​ប្រេង​នៅជាប់​ក្រដាសអនាម័យ ហើយ​អ្នកមាន​អារម្មណ៍​ថា​ស្បែក​មុខ​អ្នក​ធម្មតា​វិញ មានន័យថា ប្រភេទ​ស្បែក​បែបនេះ ជា​ស្បែក​មុខ​ទូទៅ​ដែល​គេ​រកឃើញ​នៅក្នុង​តំបន់​អាស៊ី​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត