រដ្ឋសភា​អញ្ជើញ​តំណាងរាស្ត្រ​ថ្មី​មក​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ឆ្នាំ​២០១៨

16-12-2017 10:14 am 2122

​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បាន​ចេញ​សេចក្តីជូនដំណឹង ចុះ​កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ដោយ​តម្រូវ​ឲ្យ​តំណាងរាស្ត្រ​ក្នុង​តំណែង​ថ្មី មក​ចុះ​ឈ្មោ​បោះឆ្នោត ដើម្បី​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ ។​ការិយាល័យ​បោះឆ្នោត​គឺ ត្រូវបាន​រៀបចំ​ឡើង​នៅ​សាលសន្និសីទ​បាយ័ន នៃ​វិមាន​រដ្ឋ​សភា​។​

នៅ​ក្នុង​សេចក្តីជូនដំណឹង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​អាច​ចុះ​ឈ្មោះ​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា បាន តំណាងរាស្ត្រ​ក្នុង​តំណែង​ថ្មី​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ,​ប័ណ្ណ​ភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ អាណត្តិ​ទី​៥ និង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត ដែល​ចេញ​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​៕

 ពាក្យគន្លឹះ  រដ្ឋសភា

ព័ត៌មានផ្សេងទៀត