បញ្ហា​​កង្វះ​​ទឹក​ ​ទុន​​ និង​​ទីផ្សារ​​នៅ​តែ​​ជា​​បញ្ហា​​ប្រឈម​​របស់​​កសិករ​

15-12-2017 4:02 pm 575

​វិស័យ​កសិកម្ម​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុក ថា​ជា​ដង្ហើម​សេដ្ឋកិច្ចជាតិ ដែល​វិស័យនេះ​បាន​រួមចំណែក ប្រមាណ​១​ភាគ​៣ នៃ​ផលទុន​សរុប​របស់​កម្ពុជា និង​បង្កើត​ផលិតផល​ក្នុងស្រុក​សរុប (GDP) ជាង​២​ភាគ​៣​ជូន​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ វិស័យ​កសិកម្ម​ក៏​ជា​សសរស្តម្ភ​មួយ ក្នុងចំណោម​សសរស្តម្ភ​ទាំង​៤ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដើម្បី​កំណើន​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ​ដោយផ្ទាល់​នៅ​ជនបទ​ទៀតផង​។​

​តែ​ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​ប្រឈម​នានា​នៅតែ​បន្ត​កើតមានឡើង​សម្រាប់​កសិករ​ផ្ទាល់​ក្នុង​ផលិតកម្ម​កសិកម្ម​របស់ខ្លួន​ដដែល​។ បញ្ហា​ប្រឈម​ទាំងនោះ ត្រូវបាន​លោក​នង់ ស៊ីវុ​ធ​ថា​ន នាយក​ប្រចាំ​ប្រទេស​អង្គកា​រហែក្ស​កម្ពុជា និង​ជា​អ្នកតំណាង​ដៃគូ​អភិវឌ្ឍន៍ បានលើកឡើង​ក្នុង​វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី​៧​ថា ប្រជាកសិករ​នា​ពេលបច្ចុប្បន្ន​មាន​បញ្ហា​ប្រឈម​ច្រើន​ដូចជា បញ្ហា​កង្វះ​ទីផ្សារ​លក់​កសិផល កង្វះ​ប្រព័ន្ធ​ស្រោចស្រព កង្វះ​ដើមទុន​ផលិត និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជាដើម​...........

​លោក​នង់ ស៊ីវុ​ធ​ថា​ន​៖

​ក្នុងនាម​ជា​ដៃ​អភិវឌ្ឍន៍ នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ហែក្ស​រូបនេះ ចង់ឲ្យ​ភាគី​ពាក់ព័ន្ធ​រួមគ្នា​ដោះស្រាយ​បញ្ហា​ទាំងនេះ​ឲ្យបាន​សមស្រប ដោយ​ក្នុងនោះ​លោក​ស្នើឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​បន្ថែ​ម​ក្នុង​ការពង្រីក​ប្រព័ន្ធ​ស្រោចស្រព​ឲ្យ​កាន់តែច្រើន​។ ជាមួយនេះ លោក​ក៏​ស្នើឲ្យ​ប្រជាកសិក​រដាំ​ដុះ​ដំណាំ​ដែលមាន​តម្រូវការ​ច្រើន​លើ​ទីផ្សារ និង​ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​ងាយស្រួល​ក្នុង​ការប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​។​

កន្លងទៅ លោក​វ៉េង សាខុន ធ្លាប់បាន​លើកឡើងថា ការ​រួមគ្នា​ពី​វិស័យ​ធនធានទឹក គមនាគមន៍ និង​ថាមពល​ជាដើម គឺជា​រឿង​សំខាន់​ក្នុង​ការរួមចំណែក​ជួយ​ដល់​កសិករ​។ លោក​ថា ប្រព័ន្ធធារាសាស្ត្រ​ធនធានទឹក ជា​បញ្ហា​ចម្បង​សម្រាប់​កសិករ ក្នុង​ការទទួលបាន​ទឹក​ស្រោចស្រព​ដំណាំ​កសិផល បើទោះបីជា​បច្ចុប្បន្ន បណ្តាញ​ធារាសាស្ត្រ​មាន​ច្រើន​ហើយ​ក្តី តែ​ត្រូវ​បន្ត​កសាង​បន្ថែមទៀត​។ បើតាម​លោក​វ៉េង សាខុន អ្វីៗ​ទាំងនេះ​ត្រូវការ​ភាគី​ពាក់ព័ន្ធ​សហការគ្នា ដោយ​មិនអាច​បន្ទោស​តែ​លើ​ក្រសួង​កសិកម្ម​នៅពេល​កសិករ​គ្មាន​ទីផ្សារ ឬ​លក់​កសិផល​បាន​ថោក​នោះទេ​៕

 ពាក្យគន្លឹះ  វិស័យកសិកម្ម

ព័ត៌មានផ្សេងទៀត