ការលក់​អាវុធ​​របស់​កូរ៉េខាងត្បូង​​មាន​សន្ទុះ​​កើនឡើង​

15-12-2017 2:21 pm 2574
រថក្រោះរបស់កូរ៉េខាងត្បូង

​ការ​បង្កើនល្បឿន​ឧស្សាហកម្ម​សព្វាវុធ នឹង​អាចជួយ​ឲ្យ​កូរ៉េខាងត្បូង​មាន​សក្ដានុពល​កាន់តែខ្លាំង ប្រយុទ្ធប្រឆាំង​នឹង​ប្រទេស​កូរ៉េខាងជើង​។​ប៉ុន្ដែ​ស្របពេល​ជាមួយគ្នា​កូរ៉េខាងត្បូង ក៏​ទទួលបាន​ផលប្រយោជន៍​សេដ្ឋកិច្ច ពី​កំណើន​នៃ​ការលក់​អាវុធ​ដែរ​។​

​យោងតាម​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្ដិភាព​ក្រុង​Stockholm​បានឲ្យដឹងថា ប្រាក់ចំណូល​បានមកពី​ក្រុមហ៊ុន​លក់​អាវុធ​កូរ៉េខាងត្បូង បាន​កើនឡើង​២០.៦​ភាគរយ​ក្នុង​ឆ្នាំ​២០១៦ ដែល​មានតម្លៃ​ប្រហែល​៨.៤​ពាន់​លាន​ដុល្លារ​ក្នុង​ការលក់​សរុប​។​ក្រុមហ៊ុន​ផលិត​អាវុធ​កូរ៉េខាងត្បូង នៅតែ​បន្ដ​ឈរ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ផលិត​អាវុធ​នៅលើ​ពិភពលោក ដែលមាន​ក្រុមហ៊ុន​ចំនួន​៧​ស្ថិតក្នុង​ចំណោម​ក្រុមហ៊ុន​កំពូលៗ​១០០​ក្រុមហ៊ុន​ក្នុង​ឆ្នាំ​២០១៦​។​

​ក្រុមហ៊ុន​កូរ៉េខាងត្បូង​មាន​ចំណែក​ទីផ្សារ​២.២​ភាគរយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​១០០​។​កូរ៉េខាងត្បូង​ក៏មាន​គោលដៅ​ចង់​ក្លាយជា​ប្រទេស​នាំចេញ​អាវុធ​ខ្នាត​ធំ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត