បើតាមមេបញ្ជាការកងទ័ពរុស្ស៊ីទទួលបន្ទុកផ្នែកយុទ្ធសាស្ដ្រមីស៊ីល បានបញ្ជាក់ក្នុងពេលថ្មីៗនេះថា នៅឆ្នាំ២០១៨រុស្ស៊ីគ្រោងនឹងធ្វើតេស្ដមីស៊ីលច្រើនជាងឆ្នាំ២០១៧ទៅទៀត ច្រើនជាងទ្វេដងឯណោះ។កាលពីឆ្នាំ២០១៧រុស្ស៊ីបានបាញ់មីស៊ីលចំនួន៥ដង ហើយម្ដងទៀតនឹងត្រូវបាញ់ក្នុងពេលឆាប់ៗក្នុងខែនេះ។
ដោយឡែកនៅឆ្នាំ២០១៨វិញ រុស្ស៊ីបានរៀបចំផែនការនឹងធ្វើតេស្ដមីស៊ីលច្រើនជាងទ្វេដង គឺសរុបទៅ១២លើកឯណោះ។រុស្ស៊ីមានគម្រោងនឹងផ្លាស់ប្ដូរមីស៊ីលប្រភេទចាស់ ជំនួសដោយមីស៊ីលទើបអភិវឌ្ឍសមត្ថភាពបន្ថែម ជាប្រភេទមីស៊ីលឆ្លងទ្វីបICBM។មីស៊ីលICBMឈ្មោះថាRS-28 Sarmat នឹងត្រូវបាញ់នៅចុងឆ្នាំ២០១៧នេះហើយ។នេះបើតាមការបញ្ជាក់ពីអនុរដ្ឋមន្ដ្រីក្រសួងការពារជាតិរុស្ស៊ី៕