ប៉េងប៉ោះសម្បូរទៅដោយវីតាមីនខ្ពស់ ដូចជាវីតាមីន A, C, E, K និងវីតាមីន B6។ ប៉េងប៉ោះ អាចជួយសម្អាតមុន និងកាត់បន្ថយស្នាមមុន ហើយវីតាមីនទាំងនេះ អាចជួយបង្រួមប្រហោងមុខ និងផ្តល់សារធាតុចិញ្ចឹមជាច្រើនដល់ស្បែក។ លើសពីនេះទៀត ជាតិជូររបស់ប៉េងប៉ោះ អាចជួយឲ្យមានសមតុល្យកម្រិត pH នៅលើស្បែករបស់អ្នក កាត់បន្ថយការកើតមុន។
វិធីងាយៗដោយគ្រាន់តែសាកល្បង យកទឹកប៉េងប៉ោះ១ស្លាបព្រាបាយ លាយជាមួយទឹកក្រូចឆ្មារ ២ទៅ៣ ដំណក់ចូលក្នុងចានតូចមួយ ច្របល់ឲ្យសព្វ ហើយយកមកលាបលើស្បែក រួចទុកចោលរយៈពេលប្រហែល ៥នាទី ចាំលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច ៕