វិធី​ជម្រុះ​រោម​ពុកមាត់តាមបែប​ធម្មជាតិ​

14-12-2017 4:11 pm 4903

​សម្រាប់​អ្នក​ដែល​មិន​ចូលចិត្ត​រោម​តូចៗ ដែល​ដុះ​នៅ​ផ្នែក​ខាងក្រោម​ច្រមុះ ឬ​ផ្នែក​ខាងលើ​នៃ​បបូរមាត់ ជាពិសេស​នារីៗ អាច​សាកល្បង​អនុវត្ត​វិធី​សាមញ្ញៗ តាមបែប​ធម្មជាតិ​ខាងក្រោម​នេះ​។ វិធី​នេះ ជា​ដំណោះស្រាយ​មួយ​ជំនួស ឲ្យ​ការកោរចេញ ដែល​ការ​កោរនេះ នឹង​ធ្វើឲ្យ​កូន​រោមតូចៗ​ដុះ​កាន់តែ​ច្រើនជាង​មុន !

​វិធី​ទី​១ ៖ គ្រឿងផ្សំ​រួមមាន ផ្នែកពណ៌​សនៃស៊ុត ស្ករស និង​ម្សៅពោត​។ របៀប​ធ្វើ​វិញ គឺ​ត្រូវ​លាយ​គ្រឿងផ្សំ​ទាំង ៣​នេះ បញ្ចូល​គ្នា​ឲ្យ​សព្វ​។ បន្ទាប់មក​យក​វា​មក​លាប​ត្រង់ បរិវេណ​លើ​បបូរមាត់​ក្រោម​ច្រមុះ ដែល​មានកូន​រោម​ដុះ ទុកចោល​រយៈពេល​កន្លះ​ម៉ោង រួច​លាងជម្រះ​ចេញ​។ ធ្វើតាម​វិធី​នេះ ២ ឬ ៣ ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​។​

​វិធី​ទី​២ ៖ គ្រឿងផ្សំ​រួមមាន ស្ករស និង​ទឹក​ក្រូចឆ្មារ​។ យក​ស្ករស​ចាក់​ដាក់​ក្នុង​កូនចាន​មួយ ហើយ​បន្ថែម​ទឹក​ក​ក្រូចឆ្មារ​ច្របល់​ចូលគ្នា​ឲ្យ​សព្វ​។ លាងជម្រះ​ផ្ទៃមុខ​អ្នក​ឲ្យ​ស្អាត និង​ជូត​ឲ្យ​ស្ងួត បន្ទាប់មក​យក​ទឹក​ក្រូចឆ្មារ លាយ​ស្ករស​នោះ មក​លាប​ត្រង់​បរិវេណ​ដែលមាន​ពុក​មាត់ ឬ​កូន​រោម​នោះ​ដុះ ហើយ​ទុកចោល​រយៈពេល ១៥ នាទី រួច​លាងជម្រះ​មុខ​ចេញ​ជាមួយ​ទឹកស្អាត​។ ធ្វើបែបនេះ ជាប្រចាំ​រៀងរាល់​សប្តាហ៍​នឹង​អាចជួយ​កាត់បន្ថយ ការលូតលាស់​កូន​រោម​តូចៗ ឬ​ពុកមាត់​បាន​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត