ចិន​គ្រង​តំណែង​​ជា​ប្រទេស​​បាន​សាងសង់​​អគារ​ខ្ពស់ៗ​ច្រើន​បំផុត​​ក្នុង​ឆ្នាំ​២០១៧

14-12-2017 4:09 pm 2357
រូបភាព​អគារខ្ពស់ៗ​នៅក្នុង​ប្រទេសចិន

​នៅក្នុង​ឆ្នាំ​២០១៧​នេះ មាន​ការសាងសង់​អគារ​ខ្ពស់ៗ​ច្រើន​បំផុត​នៅក្នុង​ពិភពលោក គឺ​ច្រើនជាង​ពេលណាៗ​ទាំងអស់​ក្នុង​ប្រវត្ដិសាស្ដ្រ​។​នេះ​បើតាម​ទិន្នន័យ​បង្ហាញ​ដោយ​ក្រុមប្រឹក្សា​អគារ​ខ្ពស់ៗ​និង​លំនៅស្ថាន​ក្នុង​ទីក្រុង​(CTBUH)​។​មាន​អគារ​ចំនួន​១៤៤​កម្ពស់​ចាប់ពី​២០០​ម៉ែត្រ​ឡើង ត្រូវ​បានបញ្ចប់​​ការ​សាងសង់​ទូទាំង​​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧​។​ចំនួន​នេះ​កើនឡើង​ច្រើនជាង​ឆ្នាំ​២០១៦​ដល់​ទៅ​១៣%​។​ចំពោះ​ប្រទេស​ចិន​បាន​ស្ថិតនៅ​លំដាប់​កំពូល​ម្ដងទៀត​ក្នុង​ឆ្នាំ​២០១៧ ដោយ​គ្រាន់តែ​នៅ​ចិន​មាន​អគារ​ខ្ពស់ៗ ដល់​ទៅ​ជាង​ពាក់កណ្ដាល​នៃ​អគារ​សរុប​ទៅហើយ គឺ​ចំនួន​៧៧​អគារ​ក្នុង​ទីក្រុង​៣៦​ផ្សេងៗ​គ្នា​របស់​ចិន​៕

ព័ត៌មានផ្សេងទៀត