រួសរាន់!! T.C. ​ផ្តល់​សេវា​អ៊ី​ន​ធើ​ណិ​ត​​ស្ថាបនា​​ដោយ​​មិន​​គិត​ថ្លៃ​​

14-12-2017 1:44 pm 798

ដើម្បី​អបអរសាទរ​ការដាក់​អោយ​ប្រើប្រាស់​សេវា​អ៊ី​ន​ធើ​ណិតបច្ចេកវិទ្យា​ថ្មី បច្ចេកទេស​របស់​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃនេះ​ទៅ​រហូតដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧ ទូរគមនាគមន៍​កម្ពុ​ជា​(​ទ​.​ក​.) ផ្តល់ជូន​ការ​ស្ថាប​នា​មិន​គិតថ្លៃ សម្រាប់​អតិថិជន​នៅ​ទី​រួម​ខេត្តកំពង់ចាម​, ស្រុក​ជើងព្រៃ​, ស្រុក​ព្រៃឈរ​, ខេត្ត​កណ្តាល​, ខេត្តតាកែវ និង​ស្រុក​ត្រាំកក់ ដែល​មក​ភ្ជាប់​សេវា​អ៊ី​ន​ធើ​ណិ​ត​ថ្មី​តាម​បណ្តាញ​អុប​ទិក​FTTH ទទួល​បាន​ការមិន​គិតថ្លៃ​ស្ថាបនា​(២៥-៣០​ដុល្លារ​) និង អត្ថប្រយោជន៍​ជាច្រើន​បន្ថែមទៀត​។​

​សូម​ទំនាក់ទំនង​ស្នាក់ការ​កណ្តាល អាសយដ្ឋាន​លេខៈ​៩៥-៩៧ មហាវិថី​ព្រះសីហនុ កែង​ផ្លូវ​លេខ​១០៥, សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។ ផ្នែក​លក់​ទូរស័ព្ទៈ ០២៣ ៧២២ ២២៧/​៧២០ ៧០៨ ផ្នែក​ទីផ្សារ ០២៣ ៧២២ ២២៥ Hotline: ១៤០៨ និង​០២៣ ២៦១ ១១១ អ៊ីមែលៈ sale_tc@camnet.com.kh , marketing_tc@camnet.com.kh ឬ​តាម​បញ្ជរ​លក់​នៅ​ជិត​លោកអ្នក​តាម​ទីតាំង​ខាងលើ​។ សេវា​អ៊ី​ន​ធើ​​ណិត​បច្ចេក​វិទ្យា​ទំនើប ភ្ជាប់​តាម​បណ្តាញ​អុប​ទិក មាន​ល្បឿន​លឿន និង​ចំណុះ​ល្បឿន​ខ្ពស់ គឺ​ទូរគមនាគមន៍​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត