ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​ដូចម្តេច ដើម្បី​ទទួលបាន​ស្បែក​ម៉ត់​ភ្លឺរលោង​!

13-12-2017 4:25 pm 6595

​ប្រទាល​កន្ទុយក្រពើ​មាន​ប្រសិទ្ធភាព ព្យាបាល​ស្បែក​មុខ​ស្ទើរ​គ្រប់​ស្ថានភាព​ស្បែក​មុខ ។ ប្រទាល​កន្ទុយក្រពើ ផ្ទុក​ដោយ​វីតាមីន C និង E ក៏ដូចជា Beta-carotene ដែល​វា​អាច​ផ្តល់​សំណើម​ដល់​ស្បែក​របស់​អ្នក​។ ខាងក្រោម​នេះ ជា​វិធី​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ ដើម្បី​ទទួលបាន​ស្បែក​មុខ​ម៉ត់​រលោង​!

​សម្អាត​មុខ​ដោយ​ប្រើ​ប្រទាល​កន្ទុយក្រពើ ៖ លាងមុខ​របស់​អ្នក​ជាមួយ​ទឹក​ក្តៅឧណ្ណៗ បន្ទាប់មក​យក​ចំណិត​ប្រទាល​កន្ទុយក្រពើ ដែល​ផ្សើម​ជាមួយ​ទឹកឃ្មុំ មក​លុញ​លើ​ផ្ទៃមុខរ​បស់អ្នកជា​រង្វង់​ថ្នមៗ ហើយ​ទុកចោល​រយៈពេល​៥​ទៅ​១០​នាទី លាងជម្រះ​ចេញ​។ ធ្វើបែបនេះ អ្នកនឹង​ទទួលបាន​ស្បែក​មុខ​ពោ​ពេញ​ដោយ​សំណើម​។​

​ស្ក្រាប់​ម៉ាស្សា​មុខ ៖ ចៀរ​យកជាតិ​អន្ធិល​របស់​ប្រទាល​កន្ទុយក្រពើ យកមក​លាយ​ជាមួយ​ម្សៅ​អង្ករ ហើយ​យកមក​ម៉ាស្សា​លើ​ផ្ទៃមុខ​របស់​អ្នក រយៈពេល​២​ទៅ​៣​នាទី រួច​រក្សា​វា​ទុក​លើ​ផ្ទៃមុខ​រយៈពេល​៥​នាទី​បន្ថែមទៀត និង​ចុងក្រោយ​លាងជម្រះ​ផ្ទៃមុខ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ 

​ប្រទាល​កន្ទុយក្រពើ​នឹង​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​ចាស់ ផ្តល់​សំណើម​ដល់​ស្បែក​និង​កម្ចាត់ស្នាម​មុន​និង​មុន​។ ប្រទាល​ប្រភេទ​នេះ ក៏​ជួយ បំបាត់​កោសិកា​ស្បែក​ដែល​ងាប់ និង​ជួយ​ដល់​ការបង្កើតឡើងវិញ​នូវ​កោសិកា​ស្បែក​ថ្មី ដែល​ធ្វើឲ្យ​ស្បែក​មុខរបស់​អ្នក​ភ្លឺរលោ​ង​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត