ទូរស័ព្ទ​ថ្លៃ​​បំផុត​​ទាំង​​១០​​ប្រចាំ​ឆ្នាំ​​២០១៧​ ក្នុងនោះ​​មាន​​ខ្លះ​​ជិត​​១០០​​លាន​​ដុល្លារ​​

13-12-2017 1:30 pm 2416

​សព្វថ្ងៃនេះ ប្រជាជន​បានផ្តល់​អាទិភាព​ដល់​ស្មា​ត​ហ្វូន​ច្រើនជាងពេល​ណាៗ​ទាំងអស់ ព្រោះ​វា​មិនមែន​គ្រាន់តែ​ជា​ឧបករណ៍​មួយ ដែល​ត្រូវបាន​ប្រើ​នៅពេលដែល​អ្នកត្រូវការ​ហៅ​ទូរស័ព្ទ​ទៅ​នរណាម្នាក់ ឬ​ទទួល​ការហៅ​នោះទេ ប៉ុន្តែ​តាមពិត​វា​ហាក់ដូចជា​ឧបករណ៍​តូច​មួយ ដែល​អ្នក​អាច​ប្រើប្រាស់​សម្រាប់​ការងារ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​ទាំងអស់គ្នា​បានដែរ​។ ជា​ការពិត ស្មា​ត​ហ្វូន​គឺជា​តម្រូវការ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​យើង ដូច្នេះ​វា​ត្រូវបាន​គេ​រំពឹងទុក​ថា វា​បាន​ក្លាយជា​អាទិភាព​ចម្បង​មួយ​សម្រាប់​មនុស្ស​ភាគច្រើន​។​

​ថ្វីបើ​ស្មា​ត​ហ្វូន​ទាំងនេះ ស្ទើរតែ​មនុស្ស​គ្រប់គ្នា​មាន​វា​ហើយ​ក៏ដោយ ប៉ុន្តែ​អ្នក​ធ្លាប់បាន​គិតពី​ការចំណាយ​ប្រាក់​យ៉ាងច្រើន​សម្រាប់​ទទួលបាន​សម្ភារៈ​ទាំងនេះ​ដែរឬទេ​។ ស្មា​ត​ហ្វូន​ខ្លះ​មានតម្លៃ​សមរម្យ ប៉ុន្តែ ស្មា​ត​ហ្វូន​ខ្លះទៀត ដែលមាន​លក្ខណៈពិសេស គឺ​មានតម្លៃ​ថ្លៃ​ដែល​យើង​នឹង​ស្មាន​មិន​ដល់​។ ខាងក្រោម​នេះ យើង​សូម​ណែនាំ​ស្មា​ត​ហ្វូន​ដែលត​ម្លៃថ្លៃ​បំផុ​តទាំង​១០ ដែលមាន​នៅពេលនេះ​៖

10) Mobiado Grand Touch EM Marble  តម្លៃ ៣,១០០​ដុល្លារ​
​ទូរស័ព្ទ​នេះ បាន​ចូល​ចូលក្នុង​បញ្ជី​ស្មា​ត​ហ្វូន​ដែល​មានតំលៃ​សមរម្យ​បំផុត និង​ដូចជា​ទូរស័ព្ទ​ថ្លៃៗ ដទៃទៀត​ដែរ​។ ប៉ុន្តែ អ្វីដែល​គួរឲ្យ​ចាប់​អារម្មណ៍នោះ គឺ​ទូរស័ព្ទ Mobiado Grand Touch EM Marble មាន​លក្ខណៈពិសេស និង​អស្ចារ្យ​បំផុត សម្រាប់​ស្មា​ត​ហ្វូន​ដែលមិន​ធ្លាប់មាន​ពីមុនមក ដែល​វា​មើលទៅ​ឆើត​ឆាយ និង​ត្រជាក់​ខ្លាំង ព្រោះ​វា​ត្រូវបាន​ផលិត​ចេញពី​ត្បូងថ្ម​ម៉ា​ពិតប្រាកដ​។ ហើយ​ទូរស័ព្ទ​ប្រភេទ​នេះ ពិតប្រាកដ​ណាស់ គឺ​មិនមាន​ច្រើន​ទេ​។​


9) Vertu Aster Collection តម្លៃ​ចាប់ពី ៧,០០០​ដុល្លារ​
Vertu Aster Collection គឺជា​ស៊េរី​ដ៏​ធំ​ទូលាយ​នៃ​ផលិតផល​ដែល​ត្រូវបាន​ដាក់លក់​ដោយ​ក្រុមហ៊ុន Vertu រួមទាំង​ស្មា​ត​ហ្វូន​ដ៏​ប្រណិត​ផងដែរ​។ ឧបករណ៍​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន Vertu មានតម្លៃ​ថ្លៃ ដែល​ចាប់ផ្តើម​ពី ៧,០០០​ដុល្លារ​។ ការដែល​វា​មានតម្លៃ​ថ្លៃ​បែបនេះ ដោយសារ​អតិថិជន​អាច​ជ្រើសរើស​ពណ៌​ផ្សេងៗ​គ្នា នៅលើ​ស្បែក​ទូរស័ព្ទ​នីមួយៗ ហើយ​ពួកវា​ខ្លះ​មាន​ពណ៌​ស្រស់​ឆើតឆាយ​ផងដែរ​។ ទោះជា​យ៉ាងណា កំណែ​នៃ​កម្មវិធី​របស់​ទូរស័ព្ទ​ប្រភេទ​នេះ ត្រូវបាន​គេ​គិតថា ហួស​សម័យ​ហើយ​។​


8) Dior Reveries Haute Couture តម្លៃ ១០២,០០០​ដុល្លារ​
Dior Reveries Haute Couture ហាក់ដូចជា​ស្មា​ត​ហ្វូន​ថ្លៃ​បំផុត ទោះបីជា​វា​ទើបតែ​មាន​វត្តមាន​ផលិត​នៅក្នុង​ឆ្នាំ​២០១៣​ក៏ដោយ​។ ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​ត្រូវបាន​ដំឡើង​នៅលើ​ទូរស័ព្ទ​នោះ​ត្រូវបាន​គេ​ចាត់ទុកថា មាន​ភាពចាស់ទុំ​បើ​ប្រៀបធៀប​ទៅនឹង​ស្តង់ដារ​នៃ​កម្មវិធី​នា​ពេលបច្ចុប្បន្ន ហើយ​នេះ​ប្រហែលជា​ហេតុផល​ដែល​នៅ​ពីក្រោយ​អាយុកាល​ខ្លី​របស់​វា​។ វា​អាច​រកបាន​ក្នុងតម្លៃ ១០២,០០០​ដុល្លារ ព្រោះ​ឧបករណ៍​នេះ​ត្រូវបាន​គ្របដណ្ដប់​ដោយ​ត្បូង​ពេជ្រ​ពិតប្រាកដ និង​គុជ​ខ្យង​ធ្វើឲ្យ​ឧបករណ៍​នេះ​មើលទៅ​ឆើតឆាយ​ពិសេស​។​


7) iPhone Princess Plus តម្លៃ ១៧៦,៤០០​ដុល្លារ​
​ជា​ការពិត​គ្រប់​ផលិតផល Apple ទាំងអស់​សុទ្ធតែ​មាន​ភាពល្អប្រសើរ ប៉ុន្ដែ​វា​ពិតជា​មាន​តំលៃ​ខ្ពស់​ណាស់​សម្រាប់​ឧបករណ៍​ទាំងអស់​របស់​ក្រុមហ៊ុន Apple ដែលមាន​លក្ខណៈពិសេស​ផ្សេងៗ​គ្នា​។ យ៉ាងណាក៏ដោយ មាន​ផលិតផល​មួយ​ក្នុងចំណោម​ផលិតផល​របស់​ពួកគេ​ទាំងអស់​ដែល​បាន​បំបែក​ឯតទគ្គ​កម្ម​ក្នុងតម្លៃ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន Apple ។ iPhone Princess Plus នេះ​អាច​រកបាន​ក្នុងតម្លៃ ១៧៦,៤០០​ដុល្លារ​។ ប៉ុន្តែ វា​មិនមាន​ភាពខុសប្លែក​ពី​ឧបករណ៍ Apple ដទៃទៀត​ទេ​នៅពេល​និយាយ​ពី​លក្ខណៈពិសេស​របស់​វា​។ ទូរស័ព្ទ iPhone Princess Plus ត្រូវបាន​បង្កើតឡើង​ដោយ​ពេជ្រ​ពិតប្រាកដ​ដែល​មានគុណ​ភាព​ខ្ពស់​ពិសេស​ធ្វើឲ្យ​ឧបករណ៍​មើលទៅ​ឆើតឆាយ និង​ស្អាត​។​


6) Black Diamond VIPN Smartphone តម្លៃ ៣០០,០០​ដុល្លារ​
​វា​ជា​របស់​ក្រុមហ៊ុន Sony ដែល​ត្រូវបាន​រចនា​ឡើង​មាន​លក្ខណៈពិសេស​ប្លែកៗ​។ ទូរស័ព្ទ​នេះ​មាន​លក្ខណៈពិសេស​បច្ចេក​វិទ្យា LED សរីរាង្គ​កញ្ចក់ polycarbonate និង​កញ្ចក់​លំអិត​។ ម្យ៉ាងវិញទៀត អ្វីដែល​ធ្វើឱ្យ Black Diamond VIPN មាន​លក់​ក្នុងតម្លៃ ៣០០,០០ ដុល្លារ ព្រោះ​វា​មាន​ភាព​ចាប់អារម្មណ៍​នៃ​អេក្រង់​របស់​វា​។ ក្រៅពីនេះ ស៊ុម​ខាងក្រៅ និង​នៅលើ​ប៊ូ​តុង​នៃ​ទូរស័ព្ទ​នេះ ត្រូវបាន​លម្អ​ដោយ​ពេជ្រ​ពិតប្រាកដ ដែល​ធ្វើឲ្យ​តម្លៃ​នៃ​ឧបករណ៍​នេះ​បាន​កើនឡើង​ខ្ពស់​។​


5) Vertu Signature Cobra តម្លៃ ៣១០,០០០​ដុល្លារ​
​យើង​បាន​និយាយ​ពីមុន​ថា Vertu ត្រូវបាន​ចាត់ទុកថា​ជា​ស្មា​ត​ហ្វូន​ដែលមានត​ម្លៃថ្លៃ​បំផុត​នៅលើ​ពិភពលោក​។ ប៉ុន្តែ សម្រាប់​តម្លៃ​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយនេះ ដោយសារ​វា​មិនមាន​លក្ខណៈពិសេស​ដាច់​ដោយឡែក​។ វា​មាន​អង្គ​ចងចាំ​ដែលមាន​ទំហំ​តែ 4GB តែប៉ុណ្ណោះ និង​ទំហំ​អេក្រង់​ប្រហែល ២​អ៊ីង និង​មាន​ពីរ​ពណ៌​តែប៉ុណ្ណោះ (​មាស​និង​ស​)​។ តាម​ធម្មតា​ទូរស័ព្ទ​នេះ មានតម្លៃ​ថ្លៃ​ដោយសារតែ​វា​ត្រូវបាន​គ្របដណ្តប់​នៅលើ​ស្បែក​ពិតប្រាកដ​របស់​ពស់​វែក Cobra និង​ស៊ុម​គ្រប​ដោយ​មាស​ពិតប្រាកដ​។​


4) Gresso Luxor Las Vegas Jackpot ១​លាន​ដុល្លារ​
​ទូរស័ព្ទ​នេះ​មួយគ្រឿង គឺ​ដូចជា​មាន​ទូរស័ព្ទដៃ​រាប់លាន​នៅក្នុង​ដៃ​របស់​អ្នក​។ គ្រឿងអលង្ការ​នេះ​មានតម្លៃ​ប្រហែល ១​លាន​ដុល្លារ ហើយ​វា​ត្រូវបាន​គេ​អះអាងថា វា​ជា​ឧបករណ៍​ដំបូងបង្អស់​ដែល​ចេញពី​ស្មា​ត​ហ្វូន​ទាំងអស់​នៅទីនោះ ដើម្បី​ទទួលបាន​តម្លៃ​បែបនេះ​។ ទោះជា​យ៉ាងណាក៏ដោយ Gresso Luxor Las Vegas Jackpot មាន​ភាពស្រដៀងគ្នា​ជាច្រើន​ជាមួយ​ស្មា​ត​ហ្វូន​ធម្មតា​ផ្សេងទៀត​។ វា​មាន​លក្ខណៈពិសេស​ដូចគ្នា ប៉ុន្តែ​ហេតុផល​ពិតប្រាកដ​សម្រាប់​តម្លៃ​ខ្ពស់ជាង​របស់​វា គឺជា​ការ​រចនា​ដ៏​ល្អឥតខ្ចោះ​របស់​វា​សម្រាប់​វា​ត្រូវបាន​បង្កើត​ចេញពី​ត្បូង​ពេជ្រ​ពណ៌​ខៀវ​ពិតប្រាកដ​ជាច្រើន​។ ពេជ្រ​ទាំងនោះ​មិន​គ្រប់គ្រាន់ ដើម្បី​ធ្វើឱ្យ​វា​មាន​លក្ខណៈ​ប្លែក​ពី​គេ​ទេ ប៉ុន្តែ​អ្នកបង្កើត​ក៏បាន​សម្រេចចិត្ត​បន្ថែម​ឈើ​អាហ្វ្រិក​ដ៏​យូរលង់​មកហើយ​នៅលើ​ក្តារ​ចុច​របស់​វា ដើម្បី​បន្ថែម​ភាពស្រស់ស្អាត​មួយកម្រិត​ទៀត ដែល​ធ្វើឱ្យ​តម្លៃ​កើនឡើង​ដល់​រាប់លាន​ដុល្លារ​បែបនេះ​។​


3) Goldvish Le Million តម្លៃ ១,៣​លាន​ដុល្លារ​
​អ្នក​អាច​នឹង​ឆ្ងល់​ថា តើ​ទូរស័ព្ទ​នេះ​អាច​នឹងមាន​សមត្ថភាព​ធ្វើយ៉ាងណា ទើប​វា​មានតម្លៃ​បែបនេះ​មែន​ទេ​? មែនទែនទៅ ទូរស័ព្ទ​នេះ មាន​អង់​ចង​ចាំតែ GB, កាមេរ៉ា 2MP និង​ឧបករណ៍​ទាំងមូល​ប្រហែល​តែ 3.5 អ៊ីង​ប៉ុណ្ណោះ​។ ប៉ុន្តែ អ្វីដែល​ធ្វើឲ្យ​ទូរស័ព្ទនេះ មានតម្លៃ​រាប់លាន​ដុល្លារ​បែបនេះ ដោយសារតែ​ឧបករណ៍​នេះ​មាន​រូបរាង​ពិសេស​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ពី​មាស​សុទ្ធ​ពណ៌​ស និង​ពេជ្រ​ពិតប្រាកដ​។ ចូរ​ចាំ​ដែលថា រាល់​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ថ្លៃៗ សុទ្ធតែ​មានតម្លៃ​ខ្ពស់​ដោយសារតែ​ការ​រចនា​ដ៏​ល្អឥតខ្ចោះ​របស់​ពួកគេ និង​មិនមែនជា​លក្ខណៈពិសេសរ​បស់​ពួកវា​ឡើយ​។​


2) Diamond Crypto Smartphone តម្លៃ ១,៣​លាន​ដុល្លារ​
​ការ​រចនា​ម៉ូដ​ដែលមាន​ទេពកោសល្យ គឺ​តម្លៃ​កាន់តែ​ខ្ពស់​។ ជាក់ស្តែង Diamon Crypto ជា​ស្មា​ត​ហ្វូន​ធម្មតា​បូកផ្សំ​ជាមួយនឹង​លក្ខណៈពិសេស​ទំនើប​។ រូបរាង​ខាងក្រៅ​របស់​វា ត្រូវបាន​រចនា​ឡើង​ដោយ​អ្នក​ផលិត​គ្រឿង​ពេជ្រ​ឈ្មោះ Peter Aloisson​។ Aloisson ត្រូវបាន​គេ​ស្គាល់​ចំពោះ​ជំនាញ​ពិសេស​របស់គាត់​ក្នុងការ​រចនា​។ Aloisson បាន​គ្របដណ្តប់​ត្បូង​ពេជ្រ​ពិតប្រាកដ​ជិត ៥០​គ្រាប់ ដែល​ក្នុងនោះ​មាន ១០​គ្រាប់ ដែល​ពេជ្រ​ពណ៌​ខៀវ​ដ៏​កម្រ​។ ក្រៅពីនេះ នៅ​ស៊ុម​ខាងក្រៅ​គឺ​បំពាក់​ដោយ​មាស ដែល​ធ្វើឲ្យ​ទូរស័ព្ទ​មួយនេះ កើន​តម្លៃ ១,៣​លាន​ដុល្លារ​។​


1) Falcon Supernova Pink Diamond iPhone 6 តម្លៃ ៩៥,៥​លាន​ដុល្លារ​
​ជាថ្មី​ម្តងទៀត ផលិតផល Apple ទាំងអស់​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​មានតម្លៃ​ថ្លៃ ប៉ុន្តែ iPhone 6 Falcon Supernova ដាំ​ត្បូង​ពេជ្រ​ពណ៌​ផ្កាឈូក គឺជា​ភាព​សក្ដិសម​នៃ​ទឹកប្រាក់​ជិត ១០០​លាន​ដុល្លារ​បែបនេះ​។ ជា​ការពិត គ្មាន​នរណាម្នាក់​អាច​បដិសេធ​បានទេ​ថា ស្មា​ត​ហ្វូននេះ​គឺជា​ទូរសព្ទដែល​មានតម្លៃ​ថ្លៃ​បំផុត​នៅក្នុង​ពិភពលោក​៕

ប្រភព៖ topteny

ព័ត៌មានផ្សេងទៀត