ការ​បំផ្ទុះ​គ្រាប់​​នៅ​ស្ថានីយ​រថភ្លើង​​ក្នុង​ក្រុង​ញូវយ៉ក​​សហរដ្ឋអាមេរិក​​របួស​បួន​នាក់​

11-12-2017 11:27 pm 1155
ប៉ូលិសចុះទៅពិនិត្យ​កន្លែងកើតហេតុ

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បានឲ្យដឹងថា មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់​មួយ​បាន​កើតឡើង​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី ស្ថិត​នៅ​ចំ​កណ្ដាល​តំបន់​Manhattan​ក្នុង​ទីក្រុង​ញូវយ៉ក បង្ក​របួស​មនុស្ស​ចំនួន​បួន​នាក់​។​ហេតុការណ៍​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១​ធ្នូ​នេះ ដែល​អភិបាល​ក្រុង​ចាត់ទុកថា ជា​ការប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម​។​

​ប៉ូលិស​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​សង្ស័យ​នៅ​ពីក្រោយ​ហេតុការណ៍​នេះ​ផងដែរ​។​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​រាយការណ៍​ថា មនុស្ស​បួន​នាក់​រងរបួស​ស្រាល​។​សូមបញ្ជាក់​ថា ការ​បំផ្ទុះ​ដែល​កើតឡើង​នៅ​Port Authority មាន​ចម្ងាយ​តែ​ប្រមាណ​៥០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​Times Square​ក្នុង​ក្រុង​ញូវយ៉ក​។​ទីតាំង​នេះ​បម្រើ​ជា​ចំណតរថយន្ដ​ក្រុង​ធំៗ​និង​សម្រាប់​ខ្សែ​រថភ្លើង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត