ចិន​គ្រោង​​បំពាក់​​កាមេរ៉ា​សុវត្ថិភាព​​ទូទាំងប្រទេស​​៤០០​លាន​គ្រឿង​​បន្ថែម

11-12-2017 4:52 pm 1315
រូបភាព​កាមេរ៉ាសុវត្ថិភាព

​ចិន​បាន​បង្កើត​នូវ​អ្វីដែល​ខ្លួន​ហៅថា “​បណ្ដាញ​កាមេរ៉ា​ឃ្លាំមើល​ធំ​បំផុត​របស់​ពិភពលោក​”​។​នៅ​ទូទាំងប្រទេស​ចិន​មាន​កាមេរ៉ា​សុវត្ថិភាព​ជាង​១៧០​លាន​គ្រឿង​បាន​ដំឡើង​រួចហើយ ប៉ុន្ដែ​មាន​ប្រមាណ​៤០០​លាន​គ្រឿង​បន្ថែម អាច​នឹង​ដំឡើង​ក្នុង​រយៈពេល​៣​ឆ្នាំ​ទៀត​។​ការដំឡើង​កាមេរ៉ា​បន្ថែម គឺ​ដើម្បី​សម្រួល​ដល់​ការតាមដាន​សកម្មភាព​ផ្សេងៗ​ទូទាំងប្រទេស​។​

​មាន​កាមេរ៉ា​ជាច្រើន​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​Artificial intelligence ហើយ​ខ្លះ​ប្រើ​បច្ចេកវិទ្យា​Facial recognition​។​នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកសារព័ត៌មាន​BBC ក្រោយពេល​ធ្វើ​បទសម្ភាសន៍​ជាមួយ​ប៉ូលិស​គ្រប់គ្រង​បន្ទប់​បច្ចេកវិទ្យា​របស់​ចិន​៕

​សូម​ទស្សនា​វីដេអូ​៖​

ព័ត៌មានផ្សេងទៀត