កម្ពុជា​រំពឹង​នាំចេញ​អង្ករ​០.៦៥​លាន​តោន ក្នុង​ឆ្នាំ​២០១៧

11-12-2017 9:54 am 1200
របាយការណ៍នាំចេញអង្កររបស់ក្រសួងកសិកម្ម ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ។ រូបភាពពី fb ក្រសួង ។

​កម្ពុជា​រំពឹងថា ក្នុង​ឆ្នាំ​២០១៧ នឹង​អាច​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​ក្រៅប្រទេស​បាន​ចំនួន ៦៤៨,៨២២ តោន ឬ​ស្មើនឹង ០.៦៥ លាន​តោន ។ នេះ​បើ​តាម​របាយការណ៍​របស់​នាំ​ចេញ​អង្ករ​ពី​ឆ្នាំ​២០១៣-២០១៧ នៅលើ​ហ្វេ​សប៊ុក របស់​ក្រសួង​កសិកម្ម កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ​ធ្នូ ។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៣ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៣៣២,០០៩ តោន​, ឆ្នាំ​២០១៤ កម្ពុជា​នាំ​ចេញ​អង្ករ​ចំនួន ៣៨៧,០៦១ តោន​, ឆ្នាំ​២០១៥ កម្ពុជា​នាំ​ចេញ​អង្ករ​ចំនួន ៥៣៨,៣៩៦ តោន​, ឆ្នាំ​២០១៦ កម្ពុជា​នាំ​ចេញ​អង្ករ​ចំនួន ៥៤២,១៤៤ ។ 

​ដោយឡែក​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៥៦២,២៣៧ តោន ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

 ពាក្យគន្លឹះ  ក្រសួងកសិកម្មអង្ករ

ព័ត៌មានផ្សេងទៀត