ដល់​រដូវត្រូវ​យកចិត្តទុកដាក់ ថែ​សម្រស់​បបូរមាត់​ហើយ!

08-12-2017 2:02 pm 2891

​ស្បែក​បបូរមាត់​ស្តើង​និង​ទន់​បើ​ធៀប​នឹង​ស្បែក ស្ថិតនៅលើ​ផ្ទៃមុខ​ទាំងមូល​។ បបូរមាត់​ខ្មៅ អាច​បណ្តាលមកពី ការជក់បារី ការផឹក​តែ និង​កា​ហ្វេ​ច្រើនពេក ហើយការប្រើប្រាស់​ក្រែ​មលាប​បបូរមាត់​ដែល​មាន​គុណភាព​មិនល្អ ក៏​អាច​បណ្តាលឲ្យ​បបូរមាត់រ​បស់​អ្នក ដែលមាន​ពណ៌​ស៊ី​ជម្ពូ ប្រែ​ទៅជា​ខ្មៅ​ងងឹត​ផងដែរ​។ នៅមាន​បញ្ហា​ជាច្រើន​ផ្សេងទៀត ដែល​បណ្តាលឲ្យ​បបូរមាត់រ​បស់​អ្នកខ្មៅ មិន​ទាក់ទាញ​។​

​យ៉ាងណា​មាន​វិធី​តាមបែប​ធម្មជាតិ អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន បើទោះបី​ត្រូវ​ប្រើ​រយៈពេល​យូរ​បន្តិច តែ​ទទួលបាន​លទ្ធផល​ល្អ​។​

វិធី​ទីមួយ ៖ ប្រើ​ទឹក​ក្រូចឆ្មារ​។ យក​ដុំ​សំឡី ជ្រលក់​ទឹក​ក្រូចឆ្មារ ហើយ​ជូត​ថ្នមៗ​លើ​បបូរមាត់​របស់​អ្នក​។ ធ្វើបែបនេះ នៅក្នុង​រយៈពេល​១​ឬ​២​ខែ បបូរមាត់​របស់​អ្នកនឹង​ផ្លាស់ប្តូរ​ពី​ខ្មៅ មកជា​ពណ៌​ស្រស់ស្អាត​តាមបែប​ធម្មជាតិ​។​

​វិធី​ទី​ពីរ ៖ យក​ម្សៅ​ទឹកដោះគោ​១​ស្លាបព្រា លាយ​ជាមួយ​ស្ករស​១​ស្លាបព្រា ច្របល់​ចូលគ្នា​ឲ្ស​សព្វ ហើយ​យកមក​លាប​លើ​បបូរមាត់​របស់​អ្នក ទុក​រយៈពេល​៥​នាទី​លាងជម្រះ​ចេញ​។ ធ្វើបែបនេះ​ក្នុង​រយៈពេល​១​សប្តាហ៍​អ្នកនឹង​សង្កេតឃើញ​ការផ្លាស់ប្តូរ​។​

​សម្រាប់​បបូរមាត់​ប្រេះ ជាពិសេស​រដូវ​ធ្លាក់​ខ្យល់​និង​ត្រជាក់​បែបនេះ នឹង​ធ្វើឲ្យ​បបូរមាត់​របស់​អ្នក​ស្លេក និង​ប្រេះ​។ បើ​មាន​បញ្ហា​នេះ ប្រេងដូង​អាចជួយ​បាន​។ ពុំមាន​អ្វី​ពិបាក​ឡើយ គ្រាន់តែ​យក​ដំណក់​ប្រេងដូង មក​លាប​លើ​បបូរមាត់​ជាការ​ស្រេច​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត