១០​ខែ​ឆ្នាំ​២០១៧ មាន​ក្រុមហ៊ុន​អាជីវកម្ម​សំណង់​ចំនួន​ជាង​១​ពាន់ នៅ​កម្ពុជា​

06-12-2017 8:45 am 1138

​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​សំណង់​ដែល​មក​ចុះបញ្ជី​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​នៅ​មាន​សុពលភាព​ធ្វើ​អាជីវកម្ម​សព្វថ្ងៃ គិត​ត្រឹម​ខែ​តុលា​មាន​ចំនួន ១,០៣៨ ក្រុមហ៊ុន ។ ក្នុងនោះ​ក្រុមហ៊ុន​មកពី​ក្រៅ​ប្រទេស​ចំនួន ៣២៤ ក្រុមហ៊ុន គឺ​មកពី​ប្រទេស​ចិន កូរ៉េ វៀតណាម ជប៉ុន ថៃ ម៉ាឡេស៊ី សឹង្ហ​បុរី សហរដ្ឋអាមេរិក បារាំង អង់គ្លេស ឥណ្ឌូនេស៊ី កាណាដា អូស្ត្រាលី អេ​ស្ប៉ាញ ឥណ្ឌា និង​ហ្វីលីពីន ។ 

​ដោយឡែក រូបវ័ន្ត​បុគ្គល​សិក្សា​គម្រោង​ប្លង់ មាន​ចំនួន​១៣៤​រូប  ក្នុងនោះ​ស្ថាបត្យករ​៩៦​រូប និង​វិស្វករ​ចំនួន​៣៨​រូប ។  

​នេះ​បើ​តាម​សុន្ទរកថា របស​លោក​ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ថ្លែង​ក្នុង​ឱកាស​បើកសម្ពោធ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា ឆ្នាំ​២០១៧ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត