៩​ខែ ឆ្នាំ​២០១៧ រាជធានី​ភ្នំពេញ​មាន​គម្រោង​សាងសង់​សរុប​ចំនួន​៧៧៧​គម្រោង​

30-11-2017 3:59 pm 1100
សំណង់អគារ ៤២ ជាន់ជាន់ ដែលចាប់ផ្តើមដំណើរការសាងសង់បន្ត កាលពីពេលថ្មីៗនេះ ។ រូបថតពី Sabay ។

​គិត​ត្រឹម​៩​ខែ​ឆ្នាំ​២០១៧ រាជធានី​ភ្នំពេញ មាន​គម្រោង​សាងសង់​សរុប​ចំនួន ៧៧៧​គម្រោង នៅលើ​ផ្ទៃដី​សាងសង់​ជិត ៣​លាន​ម៉ែត្រក្រឡា ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ១,៥០០០​លាន​ដុល្លារ​អាមេរិក ។ បច្ចុប្បន្ន រាជធានី​ភ្នំពេញ មាន​សំណង់​បូរី ចំនួន​១៨៨​កន្លែង និង​អគារ​ខ្ពស់ៗ​ចំនួន ៩៧៩ អគារ ។ 

​នេះ​បើ​តាម​លោក មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​បើក​ការតាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា ឆ្នាំ​២០១៧ នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា នៅ​សាល​តាំងពិព័រណ៍​កោះ​ពេជ្រ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត