កូរ៉េខាងជើង​​ធ្វើតេស្ដ​មី​ស៊ី​ល​​​ឆ្លងទ្វីប​​​នៅ​ព្រឹក​ថ្ងៃទី​២៩​​វិច្ឆិកា​នេះ​

29-11-2017 8:29 am 1059
មីស៊ីល​ដែល​កូរ៉េខាងជើង​​បានធ្វើតេស្ដ​កន្លងមក

​បើតាម​ការបញ្ជាក់​ពី​កូរ៉េខាងត្បូង កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ឆ្លងទ្វីប​មួយ​គ្រាប់​ទៀត​នៅ​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា​នេះ​។​មន្ដ្រី​យោធា​កូរ៉េខាងត្បូង​និយាយថា មី​ស៊ី​លបាញ់​ចេញពី​តំបន់​Pyongsong​ក្នុង​ខេត្ដ​South Pyongan ហើយ​បាន​ហោះ​ទៅ​ភាគ​ខាងកើត​ប្រទេស​។​នៅ​មិនទាន់​ដឹងថា​ជា​មី​ស៊ី​ល​ប្រភេទ​អ្វី​ឲ្យ​ពិតប្រាកដ​ទេ យោធា​កូរ៉េខាងត្បូង​កំពុង​តាមដាន​ព័ត៌មាន​បន្ថែម​។​

​ក្រសួង​ការពារជាតិ​ជប៉ុន​បាន​បញ្ជាក់ថា មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាញ់​កាលពី​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា​នេះ អាច​ធ្លាក់​ក្នុង​តំបន់​សេដ្ឋកិច្ច​របស់​ជប៉ុន​។​

​សូមបញ្ជាក់ថា កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦​កាលពី​ខែកញ្ញា ហើយ​អះអាងថា ទទួលបាន​ជោគជ័យ​ក្នុងការ​ធ្វើតេស្ដ​គ្រាប់បែក​អ៊ីដ្រូសែន ដែល​អាច​បំពាក់​លើ​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាន​៕

ព័ត៌មានផ្សេងទៀត