ម្សៅ​សម្រាប់​កុមារ​តូចៗ មាន​អត្ថប្រយោជន៍​ជាច្រើន ដែល​អ្នក​នឹកស្មាន​មិន​ដល់ !

27-11-2017 5:15 pm 4111

​ម្សៅ​សម្រាប់​លាប​លើ​ស្បែក​របស់​ទារក​ឬ​កុមារ​តូចៗ មិន​ត្រឹមតែ​អាចជួយ​ការពារ​ស្បែក​កុមារ និង​ធ្វើឲ្យ​ក្លិនខ្លួន​កុមារ ក្រអូប​ឆ្ងុយ​ឈ្ងប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ម្សៅ​ហុយ​ប្រភេទ​នេះ មាន​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត ដែល​មនុស្ស​មួយចំនួន​មិន​ធ្លាប់​ដឹង​។ ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍​របស់​វា !

​រារាំង​ស្រមោច ៖ យក​ម្សៅ​នេះ​ចាក់​រោយ​នៅតាម​បង្អួច​និង​ទ្វារ ធ្វើ​ដូចនេះ​ស្រមោច​នឹងមិន​ហ៊ាន​វា ឆ្លងកាត់​ដាន​ម្សៅ​នេះឡើយ​។​

​ប្រើប្រាស់​ជា​សាប៊ូកក់សក់​ស្ងួត ៖ យក​ម្សៅ​សម្រាប់​កុមារ​ប្រើប្រាស់​នេះ ចាក់​ក្នុង​បរិមាណ​១​ភាគ​៤​នៃ​ពែង​កាហ្វេ លាយ​ជាមួយ​ម្សៅ​សូ​ដា​១​ភាគ​៤​នៃ​ពែង​កាហ្វេ លាយ​បញ្ចូល​គ្នា ហើយ​យកមក​លាប និង​ម៉ាស្សា​លើ​សរសៃសក់​។ សាប៊ូ​ផ្សំ​ពី​ម្សៅ​​ហុយ​នេះ ប្រើប្រាស់​ដើម្បី​សម្អាត​សក់​ដែលមាន​ជាតិ​ខ្លាញ់​។​

សម្អាត​ខ្សាច់​ចេញពី​រាងកាយ ៖ យក​ម្សៅ​នេះ លាប​លើ​ជើង​ឬក៏​កន្លែង​ផ្សេងទៀត នៃ​រាងកាយ​របស់​អ្នក ដែល មាន​ខ្សាច់​ជាប់ ហើយ​ជួត​ចេញ នោះ​ខ្សាច់​នឹង​របូត​ធ្លាក់​ទៅតាម​ម្សៅ​។​

​ថែរក្សា​ផ្កា ៖ យក​ម្សៅ​នេះ លាប​ត្រង់​ឫស នៃ​ដើម​ផ្កា​មុន​ដាំ នឹង​ជួយ​រារាំង​ផ្កា​មិនឲ្យ​រលួយ​។ បន្ថែម​លើ​នេះ ម្សៅ​សម្រាប់​ទារក​ក៏​ជា​ថ្នាំ​សម្លាប់​សត្វល្អិត មិនឲ្យ​បំផ្លាញ​ផ្កា​របស់អ្នក យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត