៥​ចំណុចដើម្បី​ទទួលបាន​ក្លិន​ខ្លួន​ល្អតាមបែប​ធម្មជាតិ!

27-11-2017 5:06 pm 2754

​ក្លិន​ចេញពី​រាងកាយ មិនមែន​ប្រើប្រាស់​ផលិតផល​ផ្សេងៗ​ហើយ អាច​បំបាត់​ក្លិន​បាន​ទាំងស្រុង​នោះទេ​។ ប្រសិនបើ​ចង់​ទទួលបាន​ក្លិន​ខ្លួន​ល្អ​បែប​ធម្មជាតិ អ្នក​គួរតែ​ញ៉ាំ​អាហារ ដែល​ជួយ​កម្ចាត់​ក្លិន​មិនល្អ​ចេញពី​រាងកាយ​។ ខាងក្រោម​នេះ ជា​ប្រភេទ​អាហារ​និង​ឱសថ ដែល​អាចជួយ​បំបាត់​បញ្ហា​ក្លិន​ខ្លួន ហើយ​អ្នក​អាចធ្វើ​វា​ដោយ​ខ្លួនឯងបាន !

​ក្រូចឆ្មារ ៖ យក​ទឹក​កន្លះ​កែវ ច្របាច់​ក្រូចឆ្មារ​ចូល​បន្តិច ហើយ​ញ៉ាំ​នៅ​ពេលព្រឹក​។ ម្យ៉ាងទៀត ក្រូចឆ្មារ​អាចជួយ​បំបាត់​ក្លិន​រាងកាយ​បាន​បន្ថែមទៀត ដូចជា​ក្លៀក និង​ជើង​ជាដើម ដោយ​ពុះ​ក្រូចឆ្មារ​ជា​ពីរ យកមក​ញី​ត្រង់​កន្លែង​ដែលមាន​ក្លិន​មិនល្អ ហើយ​ទុក​វាឲ្យ​ស្ងួត រួច​លាងជម្រះ​ជាមួយ​សាប៊ូ​។​

​ផ្លែ​ប៉េងប៉ោះ ៖ ប៉េងប៉ោះ​មាន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង​ក្លិន​ខ្លួន​មិនល្អ​។ អ្នក​អាច​ញ៉ាំ​ទឹក​ប៉េងប៉ោះ​កន្លះ​កែវ​រៀងរាល់ថ្ងៃ ឬ​ញ៉ាំ​ប៉េងប៉ោះ​ស្រស់​ក៏បាន​។​

​តែ​បៃតង ៖ តែ​បៃតង​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាចជួយ​បំបាត់​ក្លិន​មិនល្អ ក្លិនស្អុយ និង​ក្លិនស្អុយ​ជើង​។ អ្នក​អាច​យក​ស្លឹក​តែ​បៃតង​១​ទៅ​២​ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹក​ក្តៅ​មួយពែង ហើយ​ច្រោះ​វា​យកតែ​ទឹក រួច​បន្ថែម​ទឹកឃ្មុំ​បន្តិច ហើយ​ញ៉ាំ​។ ញ៉ាំ​តែ​ប្រភេទ​នេះ យ៉ាងហោចណាស់​៣​ទៅ​៤​ពែង​ក្នុង​មួយថ្ងៃ និង​រៀងរាល់ថ្ងៃ​។​

​ប្រេង​ដូង ៖ ប្រេងដូង​ប្រើ​សម្រាប់​បំបាត់​ក្លិន​មាត់​ឬ​ក្លិន​ដង្ហើម​មិនល្អ​។ អ្នក​គួរ​យក​ប្រេងដូង​ខ្ពុលមាត់ ហើយ​ខ្ជាក់​ចេញ រូ​ច​ដុសធ្មេញ​របស់​អ្នក​ទៅតាម​ទម្លាប់​។ វិធី​នេះ គួរ​ធ្វើ​ពេល​ក្រោក​ពី​គេង ឬ​មុន​ចូល​គេង​។​

​ជី​វ៉ាន់ស៊ុយ ៖ យក​ជី​វ៉ាន់ស៊ុយ​ហាន់ឲ្យ​ល្អិតៗ​មួយ​ស្លាបព្រា​បាយ ដាក់ចូល​ក្នុង​ទឹក​ក្តៅ​មួយពែង ហើយ​ច្រោះ​វា​យកតែ​ទឹក ទុកឲ្យ​ត្រជាក់​ហើយ​ញ៉ាំ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត