អតីត​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​ថ្កោល​ទោស​​គ​.​ជ​.​ប​យក​​អាស​នៈ​​ខ្លួន​​ទៅ​​ចែក​​ឱ្យ​​បក្ស​​ផ្សេង​​

25-11-2017 10:43 am 1198

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្ដី​ថ្លែង​ណ៍ការ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​បាន​យក​អាសនៈ​រដ្ឋសភា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ទៅ​ចែក​ឱ្យ​គណបក្ស​ដទៃ តាមច្បាប់​ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើឡើង​ដោយ​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា និង​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​។​

​សេចក្ដីថ្លែងការណ៍​ដដែល បាន​ទទូច​អំពាវនាវ​ឱ្យ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ លុបចោល​សេចក្ដីសម្រេច​នៃ​ការយាយី​គណបក្ស​សង្គ្រោះ​ជាតិ ដោះលែង​លោក​កឹម សុខា ព្រមទាំង​អ្នកទោស​មនសិកា​រទាំង​អស់ និង​ទម្លាក់ចោល​ការចោទប្រកាន់​អ្នកនយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន អ្នកសារព័ត៌មាន ដើម្បី​កុំឱ្យ​កម្ពុជា​ទទួលរង​នូវ​ទណ្ឌកម្ម និង​ស្ថិតនៅ​ឯកា​ពី​សហគមន៍​អន្តរជាតិ​៕


 ពាក្យគន្លឹះ  គណបក្សសង្រ្គោះជាតិ

ព័ត៌មានផ្សេងទៀត