ក្រូចឆ្មារ​និង​ស្ករ​ រូបមន្ត​ជម្រុះ​រោមក្លៀក !

24-11-2017 6:52 pm 7576

មាន​វិធី​ជាច្រើន​ក្នុងការ​ជម្រុះ​រោមក្លៀក​។ ទន្ទឹមនឹងនោះ មាន​មនុស្ស​មួយចំនួន នៅតែ​ប្រើ​វិធី​ម្យ៉ាង គឺ​ដក​រោមក្លៀក ដែល​ធ្វើឲ្យមាន​ការឈឺចាប់ និង​ធ្វើឲ្យ​ស្បែក​ក្លៀក​គ្រើម​។ ខាងក្រោម​នេះ ជា​វិធី​ជម្រុះ​រោមក្លៀក ដោយ​ប្រើ​វិធី​ធម្មជាតិ និង​គ្មាន​ការឈឺចាប់​អ្វី​ទាំងអស់​។​

​ក្រូចឆ្មារ​និង​ស្ករ ៖ យក​ទឹក​ក្រូចឆ្មារ​ពីរ​ស្លាបព្រា​បាយ លាយ​ជាមួយ​ស្ករ​មួយ​ស្លាបព្រា​បាយ ច្របល់​ឲ្យ​សព្វ ហើយ​យកមក​លាប​លើ​ក្លៀក​របស់​អ្នក រួច​ទុកចោល​រយៈពេល​ពីរ​ទៅ​បី​នាទី​។ ក្រោយមក​យក​ក្រណាត់​ស្អាត​មក​ជូត​សម្អាត​។ ធ្វើបែបនេះ ក្នុង​មួយ​សប្តាហ៍​ពីរដង ដើម្បី​ទទួលបាន​ប្រសិទ្ធិភាព​។​

​រមៀត​និង​ទឹកដោះគោ ៖ យក​ម្សៅ​រមៀត​១​ស្លាបព្រា​បាយ លាយ​ជាមួយ​ទឹកដោះគោ​២​ស្លាបព្រា​បាយ ច្របល់​ឲ្យ​សព្វ រួច​យកមក​លាប​លើ​ក្លៀក ទុកចោល​រយៈពេល​ពីរ​ទៅ​បី​នាទី ចាំ​លាងជម្រះ​ជាមួយ​ទឹក​ធម្មតា​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត