បុរស​ទម្ងន់​ធ្ងន់​​ជាងគេ​​ក្នុង​លោក​​វះកាត់​​សម្រក​គីឡូ​​លើក​ទី​ពីរ​​សង្ឃឹម​ស្រ​កបាន​​២០០​​គីឡូ​​

24-11-2017 3:49 pm 1933
​លោកJuan Pedro Franco​នៅក្នុង​មន្ទីរពេទ្យ

​បុរស​ជនជាតិ​ម៉ិក​ស៊ិកម្នាក់​ឈ្មោះ​Juan Pedro Franco មាន​ទម្ងន់​ធ្ងន់​ជាងគេ​លើ​ពិភពលោក បាន​វាះ​កាត់​សម្រក​ទម្ងន់​ជា​លើក​ទី​ពីរ ហើយ​ពេលនេះ​លោក​បានដឹងខ្លួន​វិញ​ហើយ​។ គ្រូពេទ្យ​សង្ឃឹមថា​ការវះកាត់​លើក​ទី​ពីរ​នេះ អាចជួយ​ឲ្យ​លោក Franco​ស្រក​បាន​ជាង​២០០​គីឡូក្រាម​។​លោក​Juan Pedro Franco​មាន​អាយុ​៣៣​ឆ្នាំ មាន​ទម្ងន់​រហូតដល់​៥៩៥​គីឡូក្រាម ប៉ុន្ដែ​លោក​បានចាប់ផ្ដើម​កម្មវិធី​សម្រក​ទម្ងន់​មួយឆ្នាំ​មកហើយ ក្រោយមក​លោក​ស្រក​មក​នៅត្រឹម​៣៦៦​គីឡូក្រាម​។​

​បន្ទាប់ពី​ការវះកាត់​លើក​ទី​ពីរ​កាលពី​ថ្ងៃ​ពុធ គេ​សង្ឃឹមថា​លោក​អាច​ស្រក​មក​នៅត្រឹម​១២០​គីឡូក្រាម​។​នេះ​បើតាម​ការបញ្ជាក់​ពី​គ្រូពេទ្យ​វះកាត់​នៅក្នុង​សេចក្ដីថ្លែងការណ៍​។​គ្រូពេទ្យ​ថា​លោក​ពិតជា​មានសង្ឃឹម ហើយ​លោក​Juan Pedro Franco​អាច​នឹង​ចេញពី​មន្ទីរពេទ្យ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​បើ​ស្ថានភាព​មិន​ប្រែប្រួល​ទេ លោក​Franco​នឹង​អាច​ដើរ​បាន​ជាថ្មី​៕

ព័ត៌មានផ្សេងទៀត