មានតែ​ខ្ទឹមសក៏​អាច​កម្ចាត់​ឬ​ស្សដុះ​លើ​ស្បែក​បានដែរ​

23-11-2017 5:20 pm 3804

​ឬ​ស្ស​ដុះ​លើ​ស្បែក​ឬ​ដុំ​សាច់​តូចៗ​ដុះ​លើ​ស្បែក មិន​បង្កបញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ក៏ដោយ ប៉ុន្តែ​បញ្ហា​លើ​ស្បែក​ប្រភេទ​នេះ វា​ហាក់​រំខាន​អារម្មណ៍ ដែល​អ្នក​នៅតែ​ចង់​កម្ចាត់​វា​ចេញ​។​ មធ្យោបាយខាងក្រោម អាចជួយលោកអ្នកបាន !

​ខ្ទឹម​ស ៖ យក​ខ្ទឹម​សច​ញ្ច្រាំ​ឲ្យ​ម៉ត់ យកមក​លាប​លើ​បរិវេណ​មាន​បញ្ហា ហើយ​ប្រើប្រាស់​ស្កុត​រុំ​វា ទុកចោល​មួយ​យប់​។ អនុវត្ត​បែបនេះ​រហូត ឬ​ស្សត្រូវ​របេះ​ចេញ​។​

​ទឹកខ្មេះ​ផ្លែ​ប៉ោ​ម ៖ លាងជម្រះ​បរិវេណ​ស្បែក ដែលមាន​បញ្ហា​ជាមួយ​សាប៊ូ​និង​ទឹក ទុកឲ្យ​ស្ងួត ហើយ​យក​ដុំ​សំឡី​តូច​ល្មម ជ្រលក់​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោ​ម​។ បន្ទាប់មក យក​ដុំ​សំឡី​នេះ មក​ជួត​បរិវេណ​ស្បែក​ដែលមាន​បញ្ហា បន្ទាប់មក​យក​ក្រណាត់​ឬ​ស្កុត​មករុំ ទុកចោល​រយៈពេល​ពីរ​ម៉ោង​។ ម្យ៉ាងទៀត​អ្នក​អាច​ធ្វើបែបនេះ មុនពេល​ចូល​គេង​បាន​ផងដែរ ហើយ​ចាំ​លាងជម្រះ​នៅ​ពេលព្រឹក​ក៏បាន​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត