ការវះកាត់​​ប្ដូរ​ក្បាល​មនុស្ស​​លើកដំបូង​​នៅ​ចិន​​ទទួលបាន​​ជោគជ័យ​​ហើយ

23-11-2017 4:58 pm 3012
ទីតាំង​វះកាត់​ប្ដូរក្បាល​មនុស្ស

​ក្រុមគ្រូពេទ្យ​វះកាត់​បាន​អះអាងថា ពួកគេ​បាន​វះកាត់​ប្ដូរ​ក្បាលមនុស្ស​ដោយ​ជោគជ័យ លើ​សាកសព​មួយ​នៅ​ក្នុងប្រទេស​ចិន បន្ទាប់ពី​ការវះកាត់​ប្រើ​រយៈពេល​១៨​ម៉ោង​។​ការវះកាត់​នេះ​ត្រូវបាន​គេ​ចាត់ទុក ជា​ការវះកាត់​លើកដំបូង​នៅក្នុង​ពិភពលោក​។

​គ្រូពេទ្យ​ជំនាញ​វះកាត់​ជនជាតិ​អ៊ីតាលី​លោក Sergio Canavero ជា​ប្រធាន​ក្រុម Turin Advanced Neuromodulation បានប្រកាសថា​ក្រុមការងារ​ដឹកនាំ​ដោយ​ខ្លួនឯង និង​មាន​សាស្ដ្រាចារ្យ​Ren Xiaoping​មកពី​ប្រទេស​ចិន បាន​វះកាត់​ប្ដូរ​ក្បាលមនុស្ស​ដោយ​ជោគជ័យ​លើ​សាកសព នៅ​សាកលវិទ្យាល័យ​Harbin Medical University​កាលពី​ថ្ងៃទី​១៧​វិច្ឆិកា​។​នេះ​បើតាម​របាយការណ៍​ចុះផ្សាយ​ដោយ​សារព័ត៌មាន​វេជ្ជសាស្ដ្រ Surgical Neurology International​។​

​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​បង្ហោះ​បន្ទាប់ពី​ការវះកាត់ លោក​វេជ្ជបណ្ឌិត​Canavero​និយាយថា ការវះកាត់​ប្ដូរ​ក្បាលមនុស្ស​លើកដំបូង លើ​អ្នកជំងឺ​ដែល​នៅ​មានជីវិត​គឺ​ជិត​ដល់ពេល​ហើយ​៕

ព័ត៌មានផ្សេងទៀត