អាហារ​សម្រាប់​អ្នកឈានចូល​ដល់​វ័យ​៤០​ឆ្នាំ!

22-11-2017 6:33 pm 2112

​ឈានចូល​ដល់​អាយុ​៤០​ឆ្នាំ គឺជា​ពេលដែល​វ័យ​ចំណាស់​ចាប់ផ្តើម​បង្ហាញ​។ អ្នក​អាច​កត់សម្គាល់​ឃើញថា ស្នាម​ជ្រួញ​លើ​ស្បែក​កាន់តែច្រើន ការរំលាយ​អាហារ​យឺត ឬ​ការរំលាយ​អាហារ​មិនល្អ​។ នៅពេល​អ្នក​កាន់តែ​ចាស់ ហានិភ័យ​នៃ​សុខភាព​ដែល​ទាក់ទង​ទៅនឹង​ជំងឺ​បេះដូង ជំងឺលើសឈាម និង​ជំងឺ​ទឹកនោម​ផ្អែម ក៏​កើនឡើង​ផងដែរ​។​

​ខាងក្រោម​នេះ​ជា​ប្រភេទ​អាហារ​មួយចំនួន សម្រាប់​អ្នក​ឈានចូល​ដល់​វ័យ​៤០​ឆ្នាំ​គួរញ៉ាំ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​រ៉ាំរ៉ៃ កាត់បន្ថយ​ភាព​ចាស់​រួមទាំង​ស្នាម​ជ្រួញ​ផងដែរ​។​

​បន្លែ​ស្រស់ ៖ ប​ន្ថែ និង​ផ្លែឈើ​ស្រស់ ជា​ប្រភព​ជាតិ​ទឹក​និង​វីតាមីន​។ បន្លែ​ដូចជា​ផ្លែ​ឃ្លោក​និង​ត្រសក់ ជា​ប្រភព​នៃ​ជាតិ​ទឹក​ដ៏​ល្អ ហើយ​បន្លែ​ប្រភេទ​ស្លឹក​វិញ​គឺជា ប្រភព​នៃ​ជាតិ​កាល់ស្យូម​និង​ជាតិ​ដែក​ដ៏​អស្ចារ្យ​។ ញ៉ាំ​ផ្លែ​ម្រះ ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម ហើយ​បន្លែ​ប្រភេទ​មើម​វិញ សម្បូរ​ទៅដោយ​វីតាមីន​និង​សារធាតុ​រ៉ែ​ដ៏​កម្រ​ផងដែរ​។ គ្រប់​សារធាតុចិញ្ចឹម​ទាំងអស់នេះ គាំទ្រ​ដល់​រាងកាយ​ឲ្យមាន​សុខភាព​ល្អ និង​ជួយ​ក្នុងការ​សម្រក​ទម្ងន់​មុន​អាយុ ៤០ ឆ្នាំ​។​

​ប៉េង​ប៉ោះ ៖ ប៉េងប៉ោះ​មាន​ផ្ទុក​សារធាតុ Lycopene ដែល​ប្រឆាំងនឹង​មហារីក​ដ៏​ល្អឥតខ្ចោះ​។ វា​មាន​ប្រយោជន៍ ជាពិសេស​ក្នុង​ការការពារ មហារីក​ក្រពេញប្រូ​ស្តាត ក្រពះ​និង​សួត​។ សារធាតុ Lycopene​នៅក្នុង​ប៉េងប៉ោះ បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​សម្រាប់​សុខភាព​ផងដែរ​។​

​ផ្លែ​ក្រូច ៖ ផ្លែក្រូច​ជា​ប្រភព​វីតាមីន C​។ វីតាមីន​C​ដែល​ត្រូវបាន​គេ​ដឹងថា ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​វា​មាន​ប្រយោជន៍ ក្នុង​ការប្រយុទ្ធប្រឆាំង រារាំង​កុំឲ្យ​ស្បែក​ឆាប់​ចាស់​។​

​សាច់​ត្រី ៖ ប្រភេទ​ត្រី​សាល​ម៉ុន និង​ធូ​ណា​ជាដើម ត្រូវបាន​ណែនាំ​ឲ្យ​ញ៉ាំ ដើម្បី​ទទួលបាន​សុខភាព​ល្អ​។ ត្រី​គឺជា​ប្រភព​ដ៏​ប្រសើរ​បំផុត នៃ​ខ្លាញ់​អូ​មេហ្គា 3 ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ការពារ​សុខភាព​បេះដូង​។​

​ទឹក ៖ ទឹក​មាន​សារសំខាន់​សម្រាប់​រាងកាយ វា​ជួយ​ដល់​ដំណើរការ​រំលាយ​អាហារ ស្បែក​……៕

 ពាក្យគន្លឹះ  សុខភាពសម្រស់

ព័ត៌មានផ្សេងទៀត