បំផ្ទុះ​គ្រាប់បែក​​អត្ដ​ឃាត​​នៅ​អ៊ីរ៉ាក់​​សម្លាប់​មនុស្ស​​ជាង​២០​នាក់​

22-11-2017 9:41 am 634
ទិដ្ឋភាព​​ក្រោយ​​ការបំផ្ទុះគ្រាប់បែក​កន្លងមក

​ការ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​ក្នុង​រថយន្ដ​បាន​កើតឡើង​នៅ​ជិត​ផ្សារ​លក់​បន្លែ​មួយកន្លែង នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ សម្លាប់​មនុស្ស​ជាង​២០​នាក់​។​យោធា​សង្ស័យថា​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ជា​អ្នក​នៅ​ពីក្រោយ​ការធ្វើសកម្មភាព​នេះ​។​ការ​បំផ្ទុះ​ក៏​បណ្ដាលឲ្យ​មនុស្ស​ប្រមាណ​៨០​នាក់​ផ្សេងទៀត​រងរបួស​ដែរ​។​មិនទាន់មាន​ក្រុម​ណា​ចេញមុខ​ទទួលខុសត្រូវ​ឡើយ​។​

​ស្របពេល​នៅ​អ៊ីរ៉ាក់​បន្ដ​មាន​ការវាយប្រហារ ប៉ុន្ដែ​ប្រធានាធិបតី​អ៊ីរ៉ាក់​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ចាញ់ហើយ​ដោយសារ​ប្រតិ​បត្ដិកា​រកងទ័ព​រដ្ឋាភិបាល​។​តែ​ការប្រកាស​ជ័យជម្នះ​ចុងក្រោយ​អាច​ធ្វើបាន លុះត្រាតែ​ក្រុម​សកម្មប្រយុទ្ធ​ត្រូវ​បណ្ដេញ​ចូលទៅក្នុង​វាល​ខ្សាច់​។​លោក​ព្រមាន​ថា ក្រុម​សកម្មប្រយុទ្ធ​និង​អ្នកគាំទ្រ​របស់គេ​អាច​លាក់ខ្លួន​នៅ​ក្នុងចំណោម​ប្រជាជន ដែល​អាចធ្វើ​សកម្មភាព​វាយប្រហារ​ភេរវកម្ម​បន្ថែមទៀត​៕

ព័ត៌មានផ្សេងទៀត