ទឹកកក​ជួយ​កម្ចាត់​ខ្លាញ់​​ក្បាលពោះ!

21-11-2017 8:02 pm 4678

​ទឹកកក​ដែល​ប្រើប្រាស់​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ ក៏​អាចជួយ​កម្ចាត់​ខ្លាញ់​ក្បាលពោះ របស់​អ្នក​បានដែរ​។ តើ​គួរ​ធ្វើ​ដូចម្តេច​? 

​ដំបូង​អ្នកយក​ដុំ​ទឹកកក​រុំ​នឹង​កន្សែង ហើយ​យក​វា​មក​ស្អំ​លើ​ក្បាលពោះ ដែល​ពោ​ពេញ​ដោយ​ខ្លាញ់​របស់​អ្នក​។ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព អ្នក​គួរ​អនុវត្ត​បែបនេះ​មួយថ្ងៃ​៣​ទៅ​៤​ដង ហើយ​ម្តៗ​គួរ​ចំណាយពេល​ពី​១០​ទៅ​១៥​នាទី ក្នុងការ​ស្អំ​ទឹកកក​លើ​ក្បាលពោះ​។ ចំពោះ​ប្រសិទ្ធ​ជាទូទៅ នៅក្នុង​រយៈពេល​យ៉ាងយូរ​មួយខែ អ្នកនឹង​សង្កេតឃើញ​ការប្រែប្រួល ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​ខ្លាញ់​ក្នុង​ក្បាលពោះ​ច្រើន អាច​នឹង​ប្រើពេល​យូរ​ជាង​នេះ​។ ក្នុងអំឡុងពេល​អ្នកអនុវត្ត​វិធី​កម្ចាត់​ខ្លាញ់​ក្បាលពោះ​នេះ គួរ​ចៀសវាង​ញ៉ាំ​ហារ​មួយចំនួន ដែល​នាំឲ្យ​ឡើង​ទម្ងន់​ផងដែរ​។​

​បន្ថែម​លើ​នេះ ដុំ​ទឹកកក ក៏​អាចជួយ​ដុត​កាឡូរី នៅ​កន្លែង​ដែល​ប្រមូលផ្តុំ​ដោយ​ខ្លាញ់​ផ្សេងទៀត ដូចជា​ភ្លៅ​ជាដើម​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត